ចោរមួយក្រុមប្រើកាំភ្លើងជ័រភ្ជង់និងវាយប្លន់យកម៉ូតូ
រាជធានីភ្នំពេញ ៖ ចោរមួយក្រុមប្រដាប់ដោយកាំភ្លើងជ័រធ្វើសកម្មភាពភ្ជង់ និងវាយប្លន់យុវជន២នាក់យកម៉ូតូមួយគ្រឿង តែមិនបានសម្រេច ប្លន់បានតែទូរស័ព្ទដៃ គ្រឿងអលង្ការ
រាជធានីភ្នំពេញ ៖ ចោរមួយក្រុមប្រដាប់ដោយកាំភ្លើងជ័រធ្វើសកម្មភាពភ្ជង់ និងវាយប្លន់យុវជន២នាក់យកម៉ូតូមួយគ្រឿង តែមិនបានសម្រេច ប្លន់បានតែទូរស័ព្ទដៃ គ្រឿងអលង្ការ
រាជធានីភ្នំពេញ ៖ ចោរមួយក្រុមប្រដាប់ដោយកាំភ្លើងជ័រធ្វើសកម្មភាពភ្ជង់ និងវាយប្លន់យុវជន២នាក់យកម៉ូតូមួយគ្រឿង តែមិនបានសម្រេច ប្លន់បានតែទូរស័ព្ទដៃ គ្រឿងអលង្ការ និងលុយមួយចំនួនប៉ុណ្ណោះ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ មីនា នៅតាមបណ្តោយផ្លូវR6 ស្ថិតក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សា ថាវ៉ារី អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើត ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ ច្រុន លែន អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល គ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាអ្នកលក់អាគុយ មានស្រុកកំណើតនៅភូមិកំពែង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ជនរងគ្រោះទាំង២នាក់បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេចេញមកពីផឹកស៊ីនៅផ្ទះជួលរបស់ខ្លួននៅម្តុំអង់តែនទួលគោករហូតដល់ម៉ោងកើតហេតុ ពួកគេទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ បំណងទៅយកមិត្តភក្តិម្នាក់ទៀតនៅម្តុំជ្រោយចង្វារមកផឹកស៊ីជាមួយគ្នាបន្តទៀត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជន២នាក់ជិះម៉ូតូម៉ាកToday ពណ៌ក្រហម មិនចាំស្លាកលេខ ប្រដាប់ដោយដាវសាមូរ៉ៃ និងកាំភ្លើងខ្លីជ័រ ជិះមកកាក់ពីមុខម៉ូតូហៅឱ្យឈប់រួចក៏ដកកាំភ្លើងជ័រភ្ជង់វាយប្លន់យកម៉ូតូ ប៉ុន្តែពួកគេទាំង២នាក់ក៏តដៃប្រវាយប្រតប់ មិនព្រមឲ្យម៉ូតូទៅក្រុមចោរនោះទេ ក៏ត្រូវក្រុមចោរវាយមួយស្វាយកាំភ្លើងយកបានទូរស័ព្ទ គ្រឿងអលង្ការ និងលុយអស់មួយចំនួន ខណៈនោះពួកគាត់ក៏ចាក់សោ.កម៉ូតូបោះកូនសោចោល រួចស្រែកឆោឡោឡើងធ្វើឱ្យក្រុមចោរភ័យស្លន់ស្លោជិះម៉ូតូរត់គេចខ្លួនបាត់ទៅ ។
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ