ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាលើក​ធុងបាស់​យក​មក​ចាក់ឱ្យសប្បាយ បែរ​ក្លាយ​​​​ជា​ទុក្ខ​សោក​​របស់​គ្រួសារ​ទៅ​វិញ​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង​៖ ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន យុវជន​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លា.ប់ នៅ​ពេល​គាត់​ទៅ​លើក​ធុងបាស់​បំរុង​យក​មក​ចាក់​ស្ដាប់កម្សាន្ត​​ជាមួយ​ក្រុម​គ្រួសារ កាលពី​វេលា​ម៉ោង​៧​យប់ថ្ងៃ​ទី​០៧ តុលា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ក្រាំង​ស្វាត ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ​។…


ខេត្តបាត់ដំបង​៖ ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន យុវជន​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លា.ប់ នៅ​ពេល​គាត់​ទៅ​លើក​ធុងបាស់​បំរុង​យក​មក​ចាក់​ស្ដាប់កម្សាន្ត​​ជាមួយ​ក្រុម​គ្រួសារ កាលពី​វេលា​ម៉ោង​៧​យប់ថ្ងៃ​ទី​០៧ តុលា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ក្រាំង​ស្វាត ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ​។

Picture

អធិការ​ស្រុក​គាស់​ក្រឡ លោក ប៉ា​ង ហៀ​ង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចាន់ ភាព អាយុ​២០​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​។ ជន​រង​គ្រោះបាន​ស្លា.ប់​ភ្លាម​ៗ បន្ទាប់​ពី​ត្រូវ​ចរន្ត​អគ្គិស​​នី​ឆក់ បើ​ទោះជា​ក្រុម​គ្រួ​សារបាន​ព្យាយាម​ដឹក​តាម​គោ​យន្ត​កន្ត្រៃ ទៅ​ឲ្យ​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ក្ដី​ ។ លោក​អធិការបាន​បញ្ជាក់​ថា មូលហេតុដែល​នាំ​ឲ្យ​យុវជន ចាន់ ភាព ជួប​គ្រោះ​អ​កុស​ល្យ​បែប​នេះ ដោយ​សារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ពេល​គាត់​លើក​ធុងបាស់​បំរុង​យក​មក​ចាក់​ស្ដាប់ ខណៈ​ធុងបាស់​ជាប់​ខ្សែ​ហ្វ្រី​ភ្លើង ហើយ​ទាក់​ជើង​បណ្ដាល​ឲ្យ​ឆក់​ស្លា.ប់​តែ​ម្ដង​។

Picture

ម្ដាយ​ជន​រង​គ្រោះ អ្នកស្រី ជៀម ពូក បាន​ប្រាប់​សមត្ថកិច្ច​ថា កូនប្រុស​គាត់​បាន​លើក​ធុងបាស់​ចេញពី​ផ្ទះបាយ ដើម្បី​យក​មក​ចាក់​ស្ដាប់​។ ធុងបាស់​នោះ​ មាន​ឌុ​យ​ភ្លើង​ដោត​ជាប់​ហ្វ្រី​ភ្លើង​ជា​ស្រេច ពេល​លើក​ចេញ​មក​ក៏​ទាក់​ជើង ខណៈ​ហ្វ្រី​ភ្លង​គ​ញ​មាន​គំរប​ផង ទើប​បណ្ដាល​ឲ្យ​ឆក់​ប្រកាច់​សន្លប់​ស្ដូកស្ដឹង​ភ្លាម​ៗ​តែ​ម្ដង​។ គាត់​បាន​បញ្ជាក់​ថា ភ្លាម​ៗ​គាត់​និង​ក្រុម​គ្រួសារ បាន​ព្យាយាម​ដឹក​កូន​តាម​គោ​យន្ត​កន្ត្រៃ​ទៅ​កាន់​មណ្ឌល​សុខភាព តែ​គ្រួ​ពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លា.ប់​ហើយ ក៏​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​សោក​សៅ​តែ​ម្ដង​។

Picture

លោក ប៉ា​ង ហៀ​ង បាន​និយាយ​ថា ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ទាំង​យប់​ ។ លោក
​បាន​បញ្ជាក់​ថា បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ គឺឧប្បតិ​ហេតុនេះ គឺ​កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែប​នេះ​ ៕

Picture
Picture
Picture