ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ២ថ្ងៃ! ​ភ្ញៀវ​​ទេសចរ​ដើរ​កម្សាន្ត​​តាមបណ្តាខេត្ត​នានា​ជាង​៤០​ម៉ឺន​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តាម​ការ​បូក​សរុប​របាយការណ៍​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី​-ខេត្ត​ បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ឈប់​សម្រាក​ទី​

រាជធានី​ភ្នំពេញ​ ៖ តាម​ការ​បូក​សរុប​របាយការណ៍​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី​-ខេត្ត​ បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ឈប់​សម្រាក​ទី​ពីរ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២១ មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​​លេង​​កម្សាន្ត​សរុប ២៧១,៤២៨ នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ ២៦៩,៥១៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១,៩១៥​នាក់​។ ប្រសិនបើ​សរុប​រយៈពេល​២​ថ្ងៃ ភ្ញៀវ​សរុប​មាន​ចំនួន ៤២០,៤៤១​នាក់​។

គោលដៅ​ទេសចរណ៍​សំខាន់​ៗ​សម្រាប់​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះរួម​មាន​ ៖ ខេត្តកំពត ​សរុប​ចំនួន​៣៦,៧៤៨​នាក់, ខេត្ត​កែប សរុប​ចំនួន​៣៣,៧១៧ នាក់, ខេត្ត​ព្រះ​សីហ​នុ ​សរុប​ចំនួន​៣២,២៧២​នាក់, ខេត្តពោធិ៍សាត់ សរុប​ចំនួន​២៦,៥៦០​នាក់, ខេត្តបាត់ដំបង សរុប​ចំនួន​១៩,១៣៨​នាក់, ខេត្តកំពង់ចាម ​សរុប​ចំនួន​១៨,៥៦៤​នាក់, ខេត្តកំពង់ស្ពឺ ​សរុប​ចំនួន​១៤,៨៥៤​នាក់ និងខេត្តសៀមរាប ​សរុបចំនួន​១២,០៩៦​នាក់​។

តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ ៨២.១៥% ធៀប​នឹង​ថ្ងៃ​ទី​១​ម្សិល​ម៉ិ​ញ​។ ចរន្ត​ភ្ញៀវ​ចេញដើរលេងកម្សាន្ត​នា​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ​មាន​សន្ទុះ​ខ្លាំង ដោយ​គោលដៅ​ទេសចរណ៍​ទូ​ទាំង​ប្រទេស បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​យ៉ាង​ផុសផុល ពិសេស​តំបន់​ឆ្នេរសមុទ្រ មាន​ខេត្តកំពត កែប និង​ខេត្ត​ព្រះ​សីហ​នុ និង​ភាគ​ពាយព្យ និង​ភាគ​ខាងជើង មាន​ដូច​ជា​ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប រួម​ជាមួយ​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ចាម​ជាដើម (​លើកលែងតែ​ខេត្តកំពង់ឆ្នាំង​ដែល​បន្ត​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​)​។

ទន្ទឹម​នឹង​ចរន្ត​ភ្ញៀវ​ទេសចរ​ទូ​ទាំង​ប្រទេស គោលដៅ​ទេសចរណ៍​មួយ​ចំនួន​តូច​មានការ​កកកុញ​ភ្ញៀវ​ទេសចរ​ច្រើន ដូច​ជា​រមណីយដ្ឋាន​អន្លង់​ជ្រៃ ក្នុងស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ទទួល​ហួស​សមត្ថភាព​ផ្ទុក​អតិបរមា និង​ខុស​ពី​វិធាន​សុវត្ថិភាព​ ទេស​ចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP)​។ ករណី​យ​នេះ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ មន្ទីរ​ទេសចរណ៍ រដ្ឋបាល​ស្រុក​ពញ្ញាក្រែក បាន​សម្រេច​នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​ផ្អាក​រមណីយដ្ឋាន​អន្លង់​ជ្រៃ​នេះ​ជា​បណ្តោះអាសន្ន​សិន រង់ចាំ​ការ​រៀបចំ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​សិន​។

ចំពោះ​គោលដៅ​ផ្សេង​ៗ ដូច​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​នៅ​ខេត្ត​កែប និង​បណ្តា​ខេត្ត​នានា រដ្ឋបាល​ខេត្ត មន្ទីរ​ទេសចរណ៍ ក៏​បាន​កំពុង​ខិតខំ​ប្រឹងប្រែង​អប់រំ​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ និង​អាជីវករ ឲ្យ​ចូលរួម​អនុវត្ត​វិធា​ការ «៣​កុំ និង ៣ ការពារ​» និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP និង​បញ្ជៀ​សការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​កកកុញ​មនុស្ស​ច្រើន​។

ពាក់ព័ន្ធ​ការងារ​សន្តិសុខ សុវត្ថិភាព សណ្តា​ប់ធា្ន​ប់ តម្លៃ​សេវា និង​ម្ហូបអាហារ និង​បរិស្ថាន​-​អនាម័យ​ជាដើម ពុំ​មាន​បញ្ហា​ធំដុំ​ចោទ​ឡើង​ទេ​រយៈពេល​២​ថ្ងៃនេះ ដោយ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បាន​សហការ​ចុះ​អប់រំ​ណែនាំ និង​ប្រចាំការ​នៅ​តាម​ទីតាំង​សំខាន់​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ