ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ណាស់​! បុរស​ខ្មែរ១​រូប​ជា.ន់​គ្រាប់​មី.ន​២​ដង តែរ​ស់រានមានជីវិត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​សំណាង​មួយ​ក្នុង​មួយ​លាន​គ្រោះថ្នាក់ សម្រាប់​បុរស​ខ្មែរ​មួយ​រូប​ដែល​ធ្លាប់​ជាន់​មីន​ដល់​ទៅ ២ ដង តែ​

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​សំណាង​មួយ​ក្នុង​មួយ​លាន​គ្រោះថ្នាក់ សម្រាប់​បុរស​ខ្មែរ​មួយ​រូប​ដែល​ធ្លាប់​ជាន់​មីន​ដល់​ទៅ ២ ដង តែ​លោក​នៅ​មានជីវិត ដោយ​គ្រាន់តែ​បាតបង់​ជើង​ម្ខាង ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (Cambodian Mine Action Center) ឬ​ហៅ​កាត់​ថា ស៊ី​ម៉ាក បាន​ខិតខំ​បោសសំអាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ចេញពី​ផ្ទៃដី​ប្រ​ទស​កម្ពុជា​ជា​បន្តបន្ទាប់ ។

លោក ហេង រតនា ប្រធាន​អង្គភាព​ស៊ី​ម៉ាក់ បាន​ទម្លាយ​ឱ្យ​ដឹង​ថា បុរស​ខ្មែរ ដែល​សំណាង​ខ្ពស់ អាច​រួច​ផុត​ជីវិត​ពី​គ្រាប់​មីន​ដល់​ទៅ​ពីរ​ដង គឺ​បុរស​វ័យ​ចំណាស់​ឈ្មោះ​សុ​ផាត់ ។

លោក ហេង រតនា បាន​បង្ហោះ​រូបភាព​បុរស​វ័យ​ចំណាស់​ម្នាក់​ពាក់​អាវយឺត​ពណ៌​ស ខោខ្លី​ពណ៌​ទឹក​ប៉ិច ពេញ​ដោយ​ស្នាមញញឹម តែ​យើង​អាច​ឃើញ​ជើង​របស់​គាត់​គឺ​ពិការ​សឹង​ដល់​គល់ភ្លៅ អម​និង​សំ​ណេ​រដែ​ល​មាន​ខ្លឹមសារ​ថា «​កាលពី​ក្នុង​សង្គ្រាម​ធ្វើ​ទាហាន​ជាន់​មីន​ម្តង ហើយ​នៅ​ពេល​ស្រុក​សុខសាន្ត​ធ្វើ​ចំការ​ស្តារ​ជីវភាព​រស់នៅ​ជាន់​មីន​ម្តងទៀត​! នេះ​ជាម​ហា​សំណាង​សំរាប់​ពូ​សុ​ផាត់​ ដែល​មិន​ស្លា.ប់​» ។

ប្រធាន​អង្គភាព​ស៊ី​ម៉ាក់ បាន​សរសេរ​បន្ត​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ៦ ខែតុលា ឆ្នាំ ២០២១ ថា «​ពូ​សុ​ផាត់​សប្បាយចិត្ត​ដែល​សន្សំ​លុយ​អាច​ទិញ​កង់​មួយ​គ្រឿង គ្រាន់​ធ្វើ​ដំណើរ » ។ លោក​បាន​បន្ត​ថា​នោះ​គឺជា​ផ្នែក​មួយ​នៃ​គំរោង​សមា​ហរ​ណ​កម្ម​ការ​បោសសំអាត​មីន​និង​ជួយ​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ជូន​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​សកម្មភាព​របស់​អង្គភាព​ស៊ី​ម៉ាក់​។

សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២០ កន្លង​មកនេះ បើ​យោង​តាម​របាយការណ៍​របស់ ស៊ី​ម៉ាក់ បានឱ្យ​ដឹង​ថា ស៊ី​ម៉ាក់ បាន​រុករក​ឃើញ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​ចំនួន​ជិត ៤​ម៉ឺន​គ្រាប់ (៣៩,២៤៩) លើ​ផ្ទៃដី​សរុប ជាង ៩​ពាន់​ហិ​កតារ (៩,២០០)​។ សម្រាប់​ផែនការ​ឆ្នាំ​២០២១ វិញ មជ្ឈមណ្ឌល​ស៊ី​ម៉ាក់ គ្រោង​រំដោះ​ផ្ទៃដី​ចម្ការ​មីន និង​ចម្ការ​គ្រាប់​មិន​ទាន់​ផ្ទុះ ចំនួន​ប្រមាណ​ជាង​មួយ​ម៉ឺន ១​ពាន់​ហិ​កតារ (១១,៣០០)​។

ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ ២០២០ ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់ (១៩,៧៩៧) បាន​ស្លា.ប់ និង​រង​របួស​ពិការ​ដាច់​ដៃជើង​ចំនួន ជាង​៤​ម៉ឺន ៥​ពាន់​នាក់ (៤៥,១២៣) នាក់​ផ្សេង​ទៀត ដោយសារ​គ្រាប់​មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​។ ចំនួន​អ្នក​ស្លា.ប់ និង​រង​របួស បាន​ថយ​ចុះ​មក​ត្រឹម ៦៥​នាក់ ក្នុង​អំឡុង​ឆ្នាំ​២០២០ ដែល​កាលពី​ឆ្នាំ​១៩៩៦ មាន​អ្នក​ស្លា.ប់​ជាង ៤​ពាន់ ៣​រយ​នាក់ (៤,៣២០) ។ នេះ​បើ​យោង​តា​របាយការណ៍​ស៊ី​ម៉ាក់ ។

សម្រាប់​ផែនការ​ឆ្នាំ​២០២១ វិញ មជ្ឈមណ្ឌល​ស៊ី​ម៉ាក់ គ្រោង​រំដោះ​ផ្ទៃដី​ចម្ការ​មីន និង​ចម្ការ​គ្រាប់​មិន​ទាន់​ផ្ទុះ ចំនួន​ប្រមាណ​ជាង​មួយ​ម៉ឺន ១​ពាន់​ហិ​កតារ (១១,៣០០) ៕

លោក សុផាត់ ជាជនរងគ្រោះដោយសារគ្រាប់មីន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ