ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស២០នាក់ស្លា.ប់និងរាប់រយនាក់រងរបួសដោយគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន

2 ឆ្នាំ មុន

ប៉ាគីស្ថាន ៖ យ៉ាងហោចណាស់ មនុស្ស ២០នាក់បានបាត់បង់ជីវិត និងប្រមាណជាង ២០០ នាក់ផ្សេងទៀតរងរបួស នៅពេលគ្រោះរញ្ជួយដីមួយបានវាយប្រហារនៅភាគខាងត្បូង ប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បត្តិ៍…


ប៉ាគីស្ថាន ៖ យ៉ាងហោចណាស់ មនុស្ស ២០នាក់បានបាត់បង់ជីវិត និងប្រមាណជាង ២០០ នាក់ផ្សេងទៀតរងរបួស នៅពេលគ្រោះរញ្ជួយដីមួយបានវាយប្រហារនៅភាគខាងត្បូង ប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បត្តិ៍ ទី ៧ ខែតុលា ។ នេះបើតាមការឱ្យដឹងរបស់លោក Naseer Nasir អគ្គនាយកអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ ។

ការរញ្ជួយដីដែលមានកម្លាំង ៥.៧ រ៉ិចទ័រ បានកើតឡើងនៅព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ នេះ​ខណៈមនុស្សកំពុងដេកលក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្រុមអ្នក ជួយសង្គ្រោះបាននិយាយថាអ្នកស្លាប់ភាគច្រើនជាស្ត្រីនិងកុមារ។

ចំណែក ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថាការរញ្ជួយដី នេះមានជម្រៅរាក់នៅចម្ងាយ ២០ គីឡូម៉ែត្រ (១២ ម៉ាយល៍) ដោយមានចំណុចកណ្តាល ១០២ គីឡូម៉ែត្រ (៦២ ម៉ាយល៍) ខាងកើតទីក្រុង Quetta ។

រូបភាពពី រ៉យទ័រ

ផ្ទះប្រមាណជាង ១០០ ខ្នងបានដួលរលំ ហើយមួយចំនួនធំបានរងការខូចខាត រួមទាំងអគារ រដ្ឋាភិបាលផងដែរ។ លោក Sohail Anwar ស្នងការរងនៅទីក្រុង Harnai បានប្រាប់រ៉យទ័រថា មនុស្សរាប់រយនាក់បានបាត់បង់ផ្ទះសម្បែង។

ប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញ ផ្ទះដែលរញ្ជួយនិងឧបករណ៍ភ្លើងបានរង្គើនិងរអិល នៅពេលរញ្ជួយដីបានវាយប្រហារ ហើយក្រោយមកធ្វើឱ្យអ្នកស្រុកភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលប្រមូលផ្តុំគ្នានៅតាមផ្លូវងងឹតឈឹង។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈអ្នកខ្លះត្រូវបានព្យាបាលនៅលើថ្នល់ក្រោមពន្លឺភ្លើងពិលទូរស័ព្ទ។

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារទីក្រុងកេតតាក្នុងឆ្នាំ ១៩៣៥ ដែលបានសម្លាប់មនុស្សពី ៣០.០០០ ទៅ ៦០.០០០ នាក់ដែលធ្វើឱ្យវាក្លាយជាគ្រោះរញ្ជួយដីដ៏សាហាវបំផុតមួយដែលបានវាយប្រហារតំបន់អាស៊ីខាងត្បូងក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ