ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

ផែនដី​ថយ​ទ​ម្ង​ន់
អ្នក​ជក់​បាល់ទាត់​ម្នាក់​បញ្ចេញយោបល់គួរ​ឱ្យ​ភ្ញាក់ផ្អើល ៖
-​ចាប់ពី​ខែ​ក្រោយ​ទៅ​ផែនដី​យើង​ថយទម្ងន់​ច្រើន​បំផុត ។
អ្នក​មានមុខ​ក្នុង​ពិធីជប់លៀងបើកភ្នែកក្រឡង់ ៖
-​មាន​បញ្ហា​អីហ្នឹង? ថយ​ទម្ងន់​ប៉ុន្មាន ?

  • ផែនដី​ថយ​ទ​ម្ង​ន់
  • អ្នក​ជក់​បាល់ទាត់​ម្នាក់​បញ្ចេញយោបល់គួរ​ឱ្យ​ភ្ញាក់ផ្អើល ៖
    -​ចាប់ពី​ខែ​ក្រោយ​ទៅ​ផែនដី​យើង​ថយទម្ងន់​ច្រើន​បំផុត ។
    អ្នក​មានមុខ​ក្នុង​ពិធីជប់លៀងបើកភ្នែកក្រឡង់ ៖
    -​មាន​បញ្ហា​អីហ្នឹង? ថយ​ទម្ងន់​ប៉ុន្មាន ?
    -​ថយ​ទម្ងន់​យ៉ាងតិច​ក៏​៣​ពាន់​លាន​គីឡូក្រាម​ដែរ ។
    -​ម៉េច​អ៊ីចឹង ?
    -​ព្រោះ​ចាប់ពី​ខែ​ក្រោយ​ទៅ​បើក​ការប្រកួត​បាល់ទាត់​ពិភពលោក​ហើយ។ ដល់ពេល​នោះ​មនុស្ស​លើ​ផែនដី​យ៉ាងតិច​៣​ពាន់លាន​នាក់​ភ្ញាក់​យប់​ជ្រៅ​ដើម្បី​តាមដាន​ការប្រកួត​, ដូច្នេះ​ជា​មធ្យម​ម្នាក់​ៗ​ត្រូវ​ស្រក​ទម្ងន់អស់​១​គីឡូក្រាមសរុប​៣​ពាន់​លាន​នាក់​អស់ ៣​ពាន់​លាន​គីឡូក្រាម​ហ្នឹង​ណា៎ ។

    • របស់​យើង​ទាំង​២​នាក់

    ប្រពន្ធ​និយាយ​ជាមួយ​ប្ដី​ក្រោយ​រៀប​ការបាន​៣​ថ្ងៃ ៖
    -​ពួក​យើង​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ហើយ​, ចាប់ពី​ពេល​នេះ​ទៅ​គ្មាន​បែងចែក​អានេះរបស់​បង អានេះ​របស់ខ្ញុំ​ទៀត​ទេ​, ស្អី​ៗ​សុទ្ធតែ​របស់​យើង​ទាំង​ពីរ​នាក់ ។
    នាង​និយាយ​រួចឃើញ​ប្ដី​បែរមុខ​ទៅ​ម្ខាងនៅ​ស្ងៀម​ក៏​សួរ ៖
    -​បង​កំពុង​ធ្វើ​អីហ្នឹង?
    ប្ដី​សើច ៖
    -​បង​កំពុង​កោរ​ពុកមាត់​របស់​យើង​ទាំង​២នាក់ ។

    • កុំ​កាច់​ខ្ញុំ

    ស្ដ្រី​ម្នាក់​ដាក់​ពាក្យសុំ​លែង​ប្ដី ។ លោកចៅក្រម​សួរ ៖
    -​សុខ​ៗ​ហេតុ​ម៉េច​អ្នកស្រី​ចង់​លែង​ប្ដី?
    -​ព្រោះ​គាត់​មិន​ធ្វើ​តាម​ពាក្យ​សន្យា។ គាត់​ជា​កីឡាករ​បាល់ទាត់។ មុន​ពេល​រៀបការគាត់​សន្យា​ស៊ុត​បាល់​ឱ្យ​បាន​ច្រើន​គ្រាប់ដើម្បី​បញ្ជាក់​ពី​ទឹកចិត្ដ​ស្នេហា​ចំពោះ​ខ្ញុំ​នា​ថ្ងៃគម្រប់​អាពាហ៍ពិពាហ៍​មួយ​ខួប​, ប៉ុន្ដែ​ទាំងនេះគ្រាន់តែ​ជា​ពាក្យ​សន្យា​ចោល​ទទេ។
    ស្រាប់តែ​ប្ដី​ស្រែក​ឡើង ៖
    -​ជម្រាប​តុលាការ​, ខ្ញុំ​ស៊ុត​បាន​មួយ​គ្រាប់ដែរ​តើ ។
    ប្រពន្ធ​គំហក​វិញ ៖
    កុំ​កាច់​ខ្ញុំ។ មួយ​គ្រាប់​នោះ​បង​ឯង​ស៊ុតចូល​ទី​ខ្លួនឯង​, នៅ​ហ៊ាន​និយាយ​ទៀត ។

     

    • ហាម​និយាយ​!

    បុរស​បួន​នាក់​ថ្វាយបង្គំ​មហាថេរ​មួយ​អង្គសុំ​នៅ​បម្រើ​ដើម្បី​រៀន​ធម៌អាថ៌។ ប៉ុន្ដែ​ព្រះមហាថេរ​ដាក់​លក្ខខណ្ឌ​ឱ្យ​ឆ្លងកាត់​ការ​សាកល្បងហាម​និយាយ​សិន​ទើប​លោក​ព្រមទទួល។ រីឯ​វិធី​ត្រួតពិនិត្យគឺ​ត្រូវ​ចូល​រូងភ្នំមួយហើយ​ដើរ​រហូត​ដល់​ចុង​រូង​នៅ​ម្ខាង។ ក្នុង​រយៈពេល​ដើរ​ពី​ម្ខាង​ទៅ​ម្ខាង​នោះបើ​អត់និយាយ​មួយ​ម៉ាត់​ណា​បាន​សេចក្ដី​ថា​ប្រឡងជាប់ ។
    បុរស​ទាំង​បួន​នាក់​ចាប់ផ្ដើម​ធ្វើ​តាម​ដោយកាន់​ទៀន​មួយ​ដើម​ម្នាក់​សម្រាប់​មើលផ្លូវពេល​ឆ្លងកាត់​រូង​ពី​ម្ខាង​ទៅ​ម្ខាង ។ ដឹង​អីពេល​ដើរ​ជិត​ដល់​មាត់​ច្រកចេញស្រាប់តែមាន​ខ្យល់​បក់​ខ្លាំងធ្វើ​ឱ្យទៀន​នៅ​ដៃ​បុរស​ទីមួយ​រលត់​ភ្លឹប។ បុរស​ទី​មួយ​ភ្លេចខ្លួន​លាន់មាត់ ៖
    -​ងងឹតឈឹង​យ៉ាងនេះ​ធ្វើ​ម៉េច​រក​ផ្លូវ​ចេញ បាន​ទៅ?
    បុរស​ទី​ពីរ​ក៏​ភ្លេចខ្លួន​ស្រែក​ដាស់តឿន ៖
    -​លោកគ្រូ​ផ្ដាំ​មិន​ឱ្យ​និយាយ ម៉េច​ឯងនិយាយ?
    ស្រាប់តែ​បុរស​ទី​បី​ភ្លេចខ្លួន​ទៀត ៖
    -​គាត់​និយាយ​ស្រេច​តែ​គាត់ ម៉េច​បង​ឯងនិយាយ​ដែរ?
    ទីបំផុត​ដល់​បុរស​ទី​បួន​ម្ដងៈ
    -​សំណាង​ណាស់​ដែល​ខ្ញុំ​មិន​ទាន់​បាននិយាយ​ដូច​បង​ៗ​ទាំង​៣​នាក់៕