ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​ជើងឯក​គោ​ជល់​វគ្គ​4​ស​ប្ដា​ហ៍​ទី​2​នៅ​លើ​រេញ​CNC

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជើងឯក​គោ​ជល់​វគ្គ​៤​នៅ​លើ​សង្វៀន ទូរទស្សន៍​CNC​ថ្ងៃ​សៅរ៍​ទី​១២ មីនា ស​ប្ដា​ហ៍​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ។ កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជើងឯក​គោ​ជល់​វគ្គ​៤​នៅ​លើ​សង្វៀន ទូរទស្សន៍​CNC​ថ្ងៃ​សៅរ៍​ទី​១២ មីនា ស​ប្ដា​ហ៍​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ។ កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផ្លាំ​ង​នុម លូក​ម៉ា​ខាម​រ៉ា​ន និង​កីឡាករ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដូច​គ្នា​ឈ្មោះ​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម ។

កាល​វគ្គ​សន្សំ​ពិន្ទុ​ស​ប្ដា​ហ៍​ទី​១ គេ​នៅ​ចាំ​បាន​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​មាន​តែ​កីឡាករ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ប៉ុណ្ណោះ ជា​អ្នក​រកបាន​៣​ពិន្ទុ​មុនគេ រីឯ​កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ចាញ់​ពិន្ទុ​កីឡាករ​ឡាវ​។ ចំណែក​ការ​ប្រកួត​លើក​នេះ ទាំង​កីឡាករ​សរ រាជសីហ៍ ទាំង​កីឡាករ ពេជ្រ សីហា នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​មានសំណាង​រកបាន​៣ពិ​ន្ទុ​មុនគេ​នោះ​ទេ ។

រវាង​ពេជ្រ សីហា និង​ហ្វា​និមិត្ត វិ​រិ​រៈ​ហ្វា​ម មាន​ប្រវត្តិ​ប្រកួត​ខុស​គ្នា​ឆ្ងាយ​បន្តិច​ហើយ ។ ពេជ្រ សីហា ធ្លាប់​ប្រកួត​បាន​១០៩​ដង ឈ្នះ​៨៦​ដង ចាញ់​១៦​ដង ស្មើ​៧​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​២៩​ដង ។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​១៨០​ដង ឈ្នះ​១២៩​ដង ចាញ់​៤៩​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៤០​ដង ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ ថ្វី​ដ្បិតតែ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ធ្វើ​ឱ្យ​គេ​មិនដឹង​ពី​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ថា ខ្លាំង​ប៉ុនណា ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​លើ​ប្រវត្តិ​ប្រកួត​វិញ​នោះ ពេជ្រ សីហា ប្រហែលជា​យ៉ាប់​បន្តិច​ហើយ ។ ពេជ្រ សីហា​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ ប៉ុន្តែ​មួយ​រយៈ​មកនេះ​រាង​ធ្លាក់​កូដ​បន្តិច និង​យូរ​ៗ​ម្ដង ទើប​ឃើញ​គេ​លេចមុខ​នៅ​លើ​សង្វៀន ។ ទោះជា​យ៉ាងណា រវាង​គូ​នេះ​គេ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​ទេ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​។

ចំណែក សរ រាជ​សី ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ផ្លាំ​ង​នុម លូក​ម៉ា​ខាម​រ៉ា​ន ក៏​មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ដែរ ។ សរ រាជសីហ៍ ធ្លាប់​ប្រកួត​បាន​៤០​ដង ឈ្នះ​៣២​ដង ចាញ់​៧​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​ចំនួន​៨​ដង ។ រីឯ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៩១​ដង ឈ្នះ​៦៥​ដង ចាញ់​២១​ដង ស្មើ​៦​ដង ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ តែបើ​ពិនិត្យ​ទៅ​លើ​ប្រវត្តិ​ប្រកួត​រវាង​ពួក​គេ​ទាំង​២​គេ​ហ៊ាន​វាយតម្លៃ​ថា សមត្ថភាព​ត្រឹម​សរ រាជសីហ៍ ប្រហែលជា​ពិបាក​បន្តិច​ហើយ ។

ដោយឡែក​គូប្រកួត​មិត្តភាព​វិញ​មាន​កីឡាករ​សុខ ទូ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ប្រកួត​ជាមួយ​កីឡាករ ថា​ន រ៉ា​ឌី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​កីឡាករ អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួតជាមួយ​កីឡាករ កំពែង ខ្មៅ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕