ខេត្តព្រះសីហនុ៖ ក្រុមអ្នកលេងមាន់ជល់ នៅជើងភ្នំ ស្ថិតក្នុងភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកព្រៃនប់ ចាប់បង្ក្រាប នៅម៉ោងជិត ១២ថ្ងៃត្រង់ នាថ្ងៃអង្គារ ទី៥ ខែតុលា ឆ្នាំ២០២១។ ប៉ុន្តែចាប់បានតែម៉ូតូ និងមាន់ជល់ ២ក្បាល ចំណែកអ្នកលេងជល់មាន់ រត់បាត់អស់។
លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅពេលបង្ក្រាបល្បែងជល់មាន់ខុសច្បាប់នេះ កងកម្លាំងសមត្ថកិច្ច បានដកហូតសម្ភារៈមួយចំនួន រួមមាន៖ ម៉ូតូចំនួន ៣គ្រឿង កង់ប្រើអាគុយ ១គ្រឿង មាន់ជល់ ២ក្បាល ជញ្ជីងថ្លឹងមាន់ ១ ស្កុតរុំជើងមាន់ ៤ដុំ និងកន្ត្រកដាក់មាន់។ រីឯអ្នកលេងមាន់ជល់ រត់ចូលព្រៃ បាត់អស់។ ប៉ូលិស បានដកហូត យកវត្ថុតាង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕



ចែករំលែកព័តមាននេះ