ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ ឱ វណ្ណឌីន ៖ ការដឹកនិងបូជាសពអ្នកកើតកូវីដ-១៩ ពុំមានការយកលុយឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល បាន​ថ្លែង​នៅ​ថ្ងៃនេះ​ថា ការ​ដឹក​និង​ការ​បូជាសព​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ គឺ​មិន​ត្រូវ​បាន​គិត​ប្រាក់​នោះ​ទេ ក្នុង​នោះ​ផង​ដែរ គឺ​មាន​អនុ​គណៈកម្មការ​គ្រប់​គ្រប​សព​ត្រឹមត្រូវ ។ លោក​ជំទាវ​វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល បាន​ថ្លែង​នៅ​ថ្ងៃនេះ​ថា ការ​ដឹក​និង​ការ​បូជាសព​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ គឺ​មិន​ត្រូវ​បាន​គិត​ប្រាក់​នោះ​ទេ ក្នុង​នោះ​ផង​ដែរ គឺ​មាន​អនុ​គណៈកម្មការ​គ្រប់​គ្រប​សព​ត្រឹមត្រូវ ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​តាម​គ្រុប​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី ៥ ខែតុលា ថា​ការ​ទាមទារ​ប្រាក់​ដើម្បី​ដឹក​សព ឬ​បូជាសព គឺ «​មិន​ត្រឹមត្រូវ​ទេ​ណា មិន​មានការ​យក​ប្រាក់​នោះ​ឡើយ ហើយ​ការ​គ្រប់គ្រង​សព​មាន​អនុគណ​:​កម្ម​ការ​មួយ និង​មាន​ក្រុមការងារ ព្រមទាំង​អ្នកដឹកនាំ​ដោយឡែក​។ ប្រសិនបើ​មានការ​ទាមទារ​ប្រាក់​ទើប​ដឹក​នោះ សុំ​ទាក់ទង​ទៅ​អនុ​គណកម្មការ​នេះ​តាម​លេខ 012 212 170 ។ សូម​អរគុណ​» ។

ការ​បញ្ជាក់​របស់​លោក​ជំទាវ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សាច់ញាតិ​របស់​អ្នកជំងឺ​ដែល​បាន​ទទួលមរណភាព និង​ត្រូវ​បាន​តេស្ត​លើ​សាកសព​ឃើញ​ថា​មាន​ផ្ទុក​កូ​វី​ដ​-១៩ ប្រភេទ​ថ្មី Delta ថា អ្នក​មក​ដឹក​សព​បាន​ទាមទារ​ថ្លៃ​ដឹក​សព​ដល់​ទៅ ១០០០ ដុល្លារ ។

សាច់ញាតិ​មួយ​រូប​របស់​ក្រុម​គ្រួសារ​សព​បាន​រៀបរាប់​ថា​ទៅ​កាន់​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ឌ​ឌី​ន​ថា ទាក់ទង​និង​ការ​បូជាសព (​សព​ស្លាប់​ដោយ​កូ​វី​ដ​១៩ ដែល​តា​) តើ​ក្រសួង​មាន​គោលការណ៍​ការ​គិត​ប្រាក់ ឬ​យ៉ាងណា ។

រឿងរ៉ាវ​កើតឡើង គឺ​ពាក់ព័ន្ធ​នឹង​ក្មេង​ស្រី​មួយ​រូប អាយុ​៧​ឆ្នាំ ស្លាប់​ដោយ​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ​ដែល​តា ស្លាប់​ថ្ងៃ​២ ខែតុលា ២០២១ មក​ដល់​ថ្ងៃនេះ​សព ត្រូវ​តំកល់ នៅ​ពេទ្យ​រុ​ស្សី មិន​ទាន់​បូជា​ទេ ខ​ណះ​ម្តាយ ត្រូវ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុងផ្ទះ ជាមួយ​កូន​តូច​ៗ២​នាក់​ទៀត នៅ​ខណ្ឌ​ឬ​ស្សី​កែវ ។ ដូច្នេះ​អ្វី​ដែល​សាច់ញាតិ របស់​ក្មេង​ចង់​សួរ​ទៅ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថា តើ​ក្រសួងសុខាភិបាល មាន​គោលការណ៍ យក​លុយ​ថ្លៃ​បូជាសព ពី​គ្រួសារ​សព (​អ្នក​កើត​កូ​វី​ដ​១៩) ដែរ​ទេ ហើយ​បើ​យក​គេ​គិត​សេ​វ៉ា​ប៉ុន្មាន​ដែរ ។

សាច់ញាតិ​សព​បាន​បន្ត​ថា ព្រោះ​ករណី​នេះ ម្តាយ​សព​ប្រាប់​ថា ខាង​អ្នក​មក​ដឹក​សព ទារ​ថ្លៃ​សេវា ជាង​១០០០​ពាន់​ដុល្លា រួម​និង​ថ្លៃ​អ្នក​មក​ដឹក​សព ៤ ទៅ​៥​នាក់ »​។ សាច់​ញាត់​របស់​ក្មេង​ខាងលើ​បាន បន្ត​ថា «​ខាង​គ្រួសារ​សព ជា​ស្រី្ត​មេម៉ាយ ឪពុក​ឈឺ​នៅផ្ទះ រួម​ជាមួយ​កូន​តូច​២​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​សាក់​…​ចឹ​ង​ដើម្បី​បាន​ធាតុ ឬ​យក​សព​បូជា តើ​គ្រួសារ​ត្រូវ​បង់ថ្លៃ​ប៉ុន្មាន​ដែរ ព្រោះ ពេល​គ្រួសារ​សព ទាក់ទង​ទៅ ខាង​មន្ទី​ពេទ្យ​រុ​ស្សី គេ​ថា​ទាល់​ត្រូវ​ចំណាយ​លុយ ជាង​១​ពាន់ ទៅ​២​ពាន់ ហើយ​សំដីសំដៅ របៀប​ជំនិត​ជន​រង​គ្រោះ​តែ​ម្តង​..​សូមអ្នក​មីង​ជ្រាប ករណី​នេះ​ផង » ។

សូម​បញ្ជាក់ សព កុមារី ឈ្មោះ ជិន រិ​តី កើត​ថ្ងៃ​២៣ ខែ​១២ ២០១១ ស្លាប់​ថ្លៃ​២ ខែតុលា ២០២១ ) នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។ មក​ដល់​ថ្ងៃនេះ​សព នៅ​មិន​ទាន់​បូជា​ទេ ដោយ​ខាង​ពេទ្យ កំពុង​ចរចារ​រឿង​លុយ​ពី​គ្រួសារ​សព ។ សាច់ញាតិ​របស់​សព​បាន​ថ្លែងប្រាប់​កោះសន្តិភាព​លម្អិត​ថា គិត​មក​ដល់​ម៉ោង​ប្រមាណ​ជិត ៤ រសៀល​សព​ក្មេង​ស្រី នៅ​មិន​ទាន់​បាន​បូជា​នៅឡើយ​ទេ ។

លោក​បាន​បន្ត​ថា ដើមរឿង​ដំបូង គឺ​មាន​អ្នក​រស់នៅ​ជាមួយ​ម្នាក់ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ -១៩ ហើយ​ត្រូវ​បាន​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កូ​វី​ដ​-១៩ មួយ​កន្លែង​។

ដូច្នេះ​ផ្ទះ​ទាំងមូល​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយមក​ស្រាប់តែ​ក្មេង​ស្រី​មាន​អាកា​រៈ​ក្តៅខ្លួន បាន ២ ថ្ងៃ​ក៏​ស្លាប់​បាត់បង់​ជីវិត ហើយ​ត្រូវ​បាន​ធ្វើតេស្ត​សាកសព ត្រូវ​បាន​ពេទ្យ​បញ្ជាក់​ថា មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ប្រភេទ​បំប្លែង​ថ្មី​ដែល​តា ទៀត ។ លោក​បាន​បន្ត​ថា «​គ្នា​ជា​គ្រួសារ​ក្រីក្រ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត មាន​លុយ​ឯណា​ច្រើន​យ៉ាងនេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ