ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារដំដែក ក្នុងស្រុកសូទ្រនិគម ជាទីតាំងឆ្លងកូវីដ បន្តបិទ ១៤ថ្ងៃទៀត រហូតដល់ថ្ងៃទី១៧តុលា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា នៅ​ថ្ងៃទី​៤ ខែតុលា​នេះ បានចេញ​លិខិត សម្រេច​បន្ត​បិទ​ផ្សារ​ដំ​ដែក ស្ថិតក្នុង​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ដែលជា​ទីតាំង​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ជា​បណ្តោះអាសន្ន សម្រាប់​រយៈពេល ២​សប្តាហ៍ រហូតដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២១​។ ការបន្ត​បិទ​ផ្សារ​ដំ​ដែក នៅ​ខេត្តសៀមរាប​នេះ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ភូមិសាស្ត្រ​ទីតាំង ដែល​ត្រូវ​បិទ និង​ទប់ស្កាត់​ជំងឺ​នេះ មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។​

​ដោយសារ​តែមាន​អាជីវករ​នៅ​ផ្សារ​ដំ​ដែក ឆ្លង​កូ​វីដ ទើប​រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ផ្សារ​ដំ​ដែក ស្ថិតនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១ ដែលជា​ទីតាំង​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ក្រោយមក នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១ លោក ទៀ សីហា ក៏បាន​សម្រេច​បន្ត​បិទ​ផ្សារ​ដំ​ដែក ស្ថិតនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែលជា​ទីតាំង​មានការ​ឆ្លង​រាលដាល​ន​ជំងឺ​កូ​វីដ​១៩ ខេត្តសៀមរាប ជា​បណ្ដោះអាសន្ន សម្រាប់​រយៈពេល ២ (​ពីរ​)​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា ដល់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

នៅសៀមរាប ផ្ទុះឆ្លងកូវីដ១៩ ច្រើនកន្លែង ហើយក៏មានផ្សារជាច្រើន នៅបន្តបិទ​ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩​៕