ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្សពួក​អា​ក្រៃ​ថោ​ង​មេចោរ​ប្លន់​ម្នាក់​ទៀត ត្រូវ​ចាប់ខ្លួន​នៅ​ពោធិ​សែន​ជ័យ​រសៀល​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា​ជនសង្ស័យ​ម្នាក់​ជា​បក្សពួក​ក្រុម​ចោរប្លន់ ដែល​ជា​កូនចៅ​រហស្សនាម​អា​ក្រៃ​ថោ​ង​មេចោរ​ប្លន់​ដ៏​កក្រើក​បាន​ត្រូវ​កងកម្លាំង​ចម្រុះ សហការ​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​០៧ មីនា ២០១៦ នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រោយ​ចាប់ខ្លួន​ភ្លាម​ៗ ជនសង្ស័យ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ តែ​មានស្រុក​កំណើត​នៅ​ខេត្តព្រៃ​វែង​រូប​នេះ បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ព្រោះ​ទំនងជា​ធ្លាប់​ធ្វើ​សកម្មភាព​នៅ​ក្នុង​ខេត្តកណ្តាល​នា​ពេល​កន្លង​មក ។

មក​ដល់​ពេល​ក្រុម​ចោរប្លន់​ចំនួន​០៦​នាក់ រាប់​ទាំង​អា​ក្រៃ​ថោ​ង​ជា​មេខ្លោង ដែល​ធ្លាប់​ធ្វើ​សកម្មភាព​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ កំពង់ចាម ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ៕