ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុជីវធម៌​នារី​ខ្មែរ​ពេល​ចូល​វត្ត​អារាម​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន

ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឱ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ឈប់​សម្រាក​រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃ​៥,៦,៧ តុលា ហើយ​ក្រុមហ៊ុន​ខ្លះ​អូស​បន្លាយពេល​ឈប់​សម្រា​ក​រហូត​ដល់​មួ​យស​ប្តា​ហ៍​ក៏​មាន ជា​ឱកាស​មិន​ថា កម្មករ​កាត់ដេរ អ្នក​មក​រៀនសូត្រ…

ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឱ្យ​គ្រប់​ស្ថាប័ន​ទាំងអស់ ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ឈប់​សម្រាក​រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃ​៥,៦,៧ តុលា ហើយ​ក្រុមហ៊ុន​ខ្លះ​អូស​បន្លាយពេល​ឈប់​សម្រា​ក​រហូត​ដល់​មួ​យស​ប្តា​ហ៍​ក៏​មាន ជា​ឱកាស​មិន​ថា កម្មករ​កាត់ដេរ អ្នក​មក​រៀនសូត្រ អ្នក​មក​ធ្វើការ អ្នក​រកស៊ី ឬ​អ្នក​រស់នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នោះ​ទេ គឺ​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​ដើម្បី​បាន​ជួបជុំ​ឪពុក​ម្តាយ បង ប្អូន ញាតិ​មិត្ត​ជិត​ឆ្ងាយ​ផង និង​សប្បាយ​ក្នុង​ការ​បំពេញ​កុសលផល​បុណ្យ​ក្នុង​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ផង ។

បើ​ទោះជា​ឆ្នាំ​នេះ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ត្រូវ​បាន​ផ្អាក​ក្តី តែ​វត្ត​អារាម​នៅ​ជនបទ​ស្រុកស្រែ​ចំការ នៅ​តែ​បើក​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​យក​ចង្ហាន់ និង​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​ជា​ធម្មតា ដូច្នេះ​ពេល​កូន​ចូល​វត្ត​អារាម​ត្រូ​មាន​សុជីវធម៌​ជា​និច្ច ព្រោះ​ការ​រស់នៅ​ក្នុង​សង្គម សុជីវធម៌​មិន​អាច​ខ្វះ​បាន​ឡើយ ព្រោះ​សង្គម​ត្រូវការ​មនុស្ស​បែប​នេះ​ច្រើន​ណាស់ណា​កូន ។

ជាមួយ​គ្នា​នេះ​ចូរ​កូន​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល «៣​ការពារ និង​៣​កុំ​»​ឱ្យ​បាន​ដាច់ខាត ជា​ពិសេស​ត្រូវ​ពាក់​ម៉ាស លាងដៃ​ញឹកញាប់​នឹង​សាប៊ូ ឬ​អាល់កុល ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​ពេល​ចូល​ទៅ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ផង​ព្រោះ​ខណៈ​នេះ​មាន​មនុស្ស​ច្រើន​នាំ​គ្នា​ទៅ​វត្ត​ជា​ក្រុម​ៗ​ដែរ កូន​ត្រូវ​យក​តាម​ខ្លួន​នូវ​ទឹក​អាល់កុល ឬ​ជែ​ល​ជា​និច្ច​ទើប​មិនសូវ​មាន​ហានិភ័យ​ពី​ការ​ចម្លងជំងឺ​កូ​វី​ដ​បាន ។

ការ​រស់នៅ​ក្នុង​សង្គម បើ​យើង​មិន​មាន​សុជីវធម៌​ទេ មិន​ថា​យើង​រៀន​ដល់​កម្រិត​ណា​នោះ​ទេ វា​ទុកដូចជា​អ្នក​អត់​បាន​រៀន​អ៊ីចឹង​ដែរ ។ ដូច​ជា​ការ​និយាយ​ស្ដី​ត្រូវ​តែ​សុភាព​រាបសា​ជា​និច្ច មិន​ត្រូវ​ពោល​ពាក្យ​អាក្រក់​នោះ​ឡើយ ពេល​ដែល​កូន​ចូល​វត្ត​អារាម​ជា​កន្លែង​សក្ការបូជា ជាទី​គោរព កូន​មិន​ត្រូវ​សម្ដែង​កិរិយា​មិន​គប្បី​សោះឡើយ អ្នក​ជិះ​កង់ ម៉ូតូ កុំ​លឿន​ពេក​គប្បី​បន្ថយល្បឿន​ខ្លះ​ផង បើ​កូន​អាច​ចុះ​បណ្ដើរ​បាន​រឹតតែ​ប្រសើរ វា​មិនជា​យូរ​ប៉ុន្មាន​ទេ​ត្រឹមតែ​ចម្ងាយ​ក្នុង​វត្ត​ប៉ុណ្ណឹង​នោះ ។

យើង​ជានា​រី​ខ្មែរ​ត្រូវ​ចេះ​សង្រួម​ពេល​ចូល​ទៅ​ក្នុង​វត្ត​អារាម​ណា​កូន​ម៉ែ ដូច​ជា​ការ​និយាយ​ស្ដី​កូន​ត្រូវ​ពិចារណា​ផង​ណា ព្រោះ​ពេល​ដែល​យើង​និយាយ​អាច​នឹង​ប៉ះពាល់​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ដែល​គេ​កំពុង​ស្ដាប់ កូន​និយាយ​ត្រូវ​និយាយ​សំឡេង​កុំ​ឮ​ពេក​មិនល្អ​ទេ​ក្រែង​គេ​និយាយដើម​ណា​កូន ។

មួយទៀត​ចូរ​កូន​កុំ​ធ្វើ​ជា​មនុស្ស​រឹងរូស តែ​ត្រូវធ្វើ​ជា​មនុស្ស​រឹងប៉ឹង មិន​ត្រូវធ្វើ​ជា​មនុស្ស​ទន់ជ្រាយ តែ​ត្រូវធ្វើ​ជា​មនុស្ស​ទន់ភ្លន់​ជា​និច្ច ព្រោះ​កូនស្រី​ម៉ែ​រឹតតែ​ទន់ភ្លន់​រឹតតែ​ល្អ​ណា​កូន ពេល​ដែល​ប្រុស​ៗ​គេ​ឃើញ​កូន​ភ្លាម គេ​រមែង​មើល​កូន ចាប់​ចិត្តនឹង​កូន ស្រឡាញ់​រាប់អាន​កូន​ភ្លាម ពេល​ដែល​គេ​ថា​ស្រលាញ់​នោះ​គេ​មើល​យើង​អស់ហើយ​ណា​កូន ដូច​ជា​ការ​ស្លៀកពាក់​ដ៏​សមរម្យ​របស់​កូន​ក្នុង​រដូវ​បុណ្យ​ទាន​ជាដើម ។

បើ​កូន​ធ្វើ​ជា​មនុស្ស​ឆើតឆាយ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម វាល​មុខ វាល​ក្រោយ ហើយ​ចូល​ទៅ​អង្គុយ​នៅ​ចំពោះ​មុខ​ព្រះសង្ឃ គេ​ស្រឡាញ់​កូន​ត្រឹមតែ​បោកប្រាស់​តែ​ប៉ុណ្ណោះ​ណា​កូនស្រី​ម៉ែ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​ព្រោះ​មនុស្ស​ប្រុស​ថ្វី​ត្បិត​តែ​ថា ស្រលាញ់​កូន​ពិតមែន តែ​គេ​រើស​ណាស់ណា​កូនស្រី ធម្មតា​គេ​ឃើញ​រូប​កូន​ស្លៀកពាក់​ឆើតឆាយ​ចេះ​តែ​ថា​ស្រឡាញ់​ឲ្យ​រួចពីមាត់​របស់​គេ​ទៅ មើលទៅ​កូន​ប្រហែល​បាន​ត្រឹមតែ​ត្រូវ​គេ​បោកប្រាស់​តែ​ប៉ុណ្ណោះ ។

តែបើ​កូន​សុភាព​រាបសា​ស្លៀកពាក់​សមរម្យ អាវប៉ាក់ សំពត់​បត់​វិញ​នោះ​មើលទៅ​ល្អ​ណាស់​សមជា​នារី​ខ្មែរ ឃើញ​ហើយ​គេ​មិន​ហ៊ាន​និយាយ​មើលងាយ​កូន​ឡើយ ព្រោះ​ពួក​ប្រុស​ៗ​ទាំងអស់​ខ្លាច​ស្ត្រី​ណា​ដែល​មាន​ចរិត​សុភាព​រាបសា ។ ពេល​កូន​ធ្វើខ្លួន​សុភាព​រាបសា​កុំ​ភ័យ​ខ្លាច​អត់​ប្ដី​ឲ្យ​សោះ​ណា​កូន មនុស្ស​ល្អ​រមែង​ជួបនឹង​មនុស្ស​ល្អ​គ្រប់​ៗ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ