តាមប្រមាញ់ចោរគាស់ផ្ទះមេយោធាស្រុកកោះធំដល់ខេត្តកំពង់ស្ពឺ ចាប់បានម្នាក់
ខេត្តកណ្ដាល ៖ ចោរគាស់ផ្ទះមេយោធាស្រុកកោះធំចូលរើកកាយយកលុយ មាស និងគ្រឿងអលង្ការសរុបជាង១ម៉ឺនដុល្លារកាលពីដើមខែកុម្ភៈកន្លងទៅនេះ ត្រូវសមត្ថកិច្ច…
ខេត្តកណ្ដាល ៖ ចោរគាស់ផ្ទះមេយោធាស្រុកកោះធំចូលរើកកាយយកលុយ មាស និងគ្រឿងអលង្ការសរុបជាង១ម៉ឺនដុល្លារកាលពីដើមខែកុម្ភៈកន្លងទៅនេះ ត្រូវសមត្ថកិច្ច…
ខេត្តកណ្ដាល ៖ ចោរគាស់ផ្ទះមេយោធាស្រុកកោះធំចូលរើកកាយយកលុយ មាស និងគ្រឿងអលង្ការសរុបជាង១ម៉ឺនដុល្លារកាលពីដើមខែកុម្ភៈកន្លងទៅនេះ ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំតាមប្រមាញ់រហូតដល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រហូតចាប់ខ្លួនបានម្នាក់ទៀតហើយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ ។
លោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះកោធំ បានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនមានឈ្មោះ អ៊ុល សុខន ហៅក្រាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្វាយតាមេម ឃុំកោះធំ(ខ) ស្រុកកោះធំ ។ ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងបន្ទាប់ពីចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ុល ស៊ីដេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្វាយតាមេម ឃុំកោះធំ(ខ) ស្រុកកោះធំ មុខរបរមិនពិតប្រាកដ កាលពីថ្ងៃទី៧ ខែកុម្ភៈ ហើយឆ្លើយសារភាពថា ឈ្មោះ អ៊ុល សុខន ជាបក្សពួកធ្វើសកម្មភាពជាមួយគ្នា ។
លោកអធិការនគរបាលស្រុកកោះធំបានឲ្យដឹងទៀតថា ក្រោយពីដឹងថាបក្សពួករបស់ខ្លួនត្រូវនគរបាលចាប់ខ្លួន ឈ្មោះ អ៊ុល សុខន បានគេចទៅសម្ងំលាក់ខ្លួននៅផ្ទះខាងប្រពន្ធនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ពេលចាប់ខ្លួនបានជននេះបានសារភាពដែរថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិពិតមែនជាមួយបក្សពួកបីនាក់ទៀត ។ ចំណែកជនរងគ្រោះម្ចាស់ផ្ទះ ជាមេយោធាស្រុកកោះធំឈ្មោះ កែវ សំអាន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយតាមេម ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។
លោក ឈឿន ប៊ុនឆន បានឱ្យដឹងទៀតថា បន្ទាប់ពីមានករណីលួចទ្រព្យសម្បត្តិជនរងគោះកាលពីយប់ថ្ងៃទី៥ កុម្ភៈ បាត់បង់អស់ប្រាក់ដុល្លារចំនួន៤ពាន់ដុល្លារ ខ្សែកមាស ផ្លាកទីន និងស្លាកដៃដាំត្បូងពេជ្រ សរុបជាទឹកប្រាក់ទាំងអស់ចំនួនប្រមាណជាង១ម៉ឺនដុល្លាររួចមក នគរបាលបានធ្វើការស្រាវជ្រាវយ៉ាងសកម្ម និងយកចិត្តទុកដាក់ រហូតដល់កំណត់មុខសញ្ញាជនសង្ស័យឈានដល់ចាប់ខ្លួនបានម្នាក់ឈ្មោះ ប៉ុល ស៊ីដេត ។ ក្រោយពីចាប់ខ្លួនយកមកសាកសួរ ជនសង្ស័បានឆ្លើយសារភាពថា ខ្លួន និងបក្សពួកពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ក្នុងផ្ទះជនរងគ្រោះពិតប្រាកដមែន ។
គួរបញ្ជាក់ថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៥ កុម្ភៈ ជនរងគ្រោះ និងក្រុមគ្រួសារបានចេញពីផ្ទះទៅភ្នំពេញ ដើម្បីទៅពិនិត្យជម្ងឺដោយបានបិទទ្វារចាក់សោរផ្ទះ និងរបងទុកចោល ពុំមាននរណាម្នាក់ចាំផ្ទះនោះទេ ។ លុះដល់វេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានត្រឡប់ពីភ្នំពេញមកដល់ផ្ទះវិញ ពេលបើកទ្វារចូលផ្ទះក៏បានឃើញមានស្នាមគាស់បង្អួចដាច់របើកដែក ។ នៅពេលទៅមើលបន្ទប់ជាន់ទី១ ឃើញបន្ទប់ជនរងគ្រោះ និងបន្ទប់កូនស្រីគាស់របើកទ្វារអស់ ហើយឃើញសម្ភារៈទាំងឡាយក្នុងបន្ទប់រប៉ាត់រប៉ាយគ្មានសល់ ។ ជនរងគ្រោះបានពិនិត្យមើលឃើញបាត់សម្ភារៈលុយ៤ពាន់ដុល្លារ និងគ្រឿងអលង្ការ មានតម្លៃសរុបជាទឹប្រាក់ប្រមាណ៧ពាន់ដុល្លារទៀត សរុបជាងមួយម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ