ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករម្នាក់​ត្រូវកន្រ្តក​​យោងកៀបបែកក្បាល​ស្លា.ប់ក្នុងការដ្ឋានសំណង់ខុនដូ​នៅសង្កាត់ចតុមុខ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​កម្មករសំណង់ម្នាក់បានបែកក្បាលស្លា.ប់ភ្លាមៗ​នៅជាន់ទី៣នៃការដ្ឋាន​សំណង់ខុនដូមួយកន្លែង ។​

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​កម្មករសំណង់ម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ​នៅជាន់ទី៣នៃការដ្ឋាន​សំណង់ខុនដូមួយកន្លែង ។​ ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៧​ មីនា​២០១៦ ​ស្ថិតនៅតាមផ្លូវលេខ២៤០​ ភូមកិ០៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ​មុនពេលកើតហេតុ ​ជនរងគ្រោះបានជិះកន្រ្តកយោង លុះមកដល់ជាន់ទី៣ ​ស្រាប់តែខណៈជនរងគ្រោះងើយក្បាល​ចេញក្រៅកន្រ្តកយោង បណ្តាលឲ្យកៀបនឹង​ដែកចម្រឹងកន្រ្តកយោងបែកក្បាលធ្លាយខួរស្លាប់តែម្តង ។

ជនរងគ្រោះឈ្មោះ ​អៀម ឡុម អាយុ២១ឆ្នាំ ​មានទីលំនៅក្នុងភូមិទំលាប់ ​ឃុំព្រៃពួច ស្រុកអង្គស្នួល​ ខេត្តកណ្តាល ។

នៅវេលាម៉ោងជាង៣រសៀលថងៃចន្ទដដែលនេះ សមត្ថកិច្ចកំពុងពិនិត្យធ្វើកោសល្យវិច័យ ៕