ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​ពួក​អន្តោប្រវេសន៍​នៅ​សមុទ្រ​EGEE​ស្លា.ប់​25​នាក់

8 ឆ្នាំ មុន

សោកនាដកម្ម​នៃ​ការ​លិច​នាវា​របស់​ពួក​អន្តោប្រវេសន៍​កើត​មាន​កាលពី​ថ្ងៃ​ទី​៦ មីនា នៅ​សមុទ្រ EGEE ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​តួ​ក​គី​ជិត​ទីក្រុង​ឌី​ឌី​ម បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​២៥​នាក់ ក្នុង​នោះ​មាន​កុមារ​១៣​នាក់

សោកនាដកម្ម​នៃ​ការ​លិច​នាវា​របស់​ពួក​អន្តោប្រវេសន៍​កើត​មាន​កាលពី​ថ្ងៃ​ទី​៦ មីនា នៅ​សមុទ្រ EGEE ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​តួ​ក​គី​ជិត​ទីក្រុង​ឌី​ឌី​ម បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៥​នាក់ ក្នុង​នោះ​មាន​កុមារ​១៣​នាក់ ពេល​ពួក​គេ​ប៉ុនប៉ង​មក​កាន់​ប្រទេស​ក្រិ​ក ។

អ្នក​នៅ​រស់រាន​មានជីវិត​១៥​នាក់​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ពួក​គេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយសារ​អន្តរាគមន៍​របស់​កង​ល្បាត​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​តួ​ក​គី ។

កាលពី​យប់​ថ្ងៃ​ទី​៥ មក​៦ មីនា ពួក​អ្នក​ជួយ​សង្គ្រោះ​អីុតា​លី​អាច​សង្គ្រោះ​ជនអន្តោប្រវេសន៍​១៣​នាក់ ក្នុង​ដែនទឹក​នៃ​កោះ KOS ក្រោយ​ពី​កាណូត​កៅស៊ូ​របស់​ពួក​គេ​ផ្ទុះ​បែក។ សរុប​នា​ថ្ងៃ​ទី​៦ មីនា មនុស្ស​ប្រមាណ​ជា​៣៦០​នាក់ ដែល​មក​ពី​ប្រទេស​តួ​ក​គី​ត្រូវ​ជួយ​សង្គ្រោះ​ដោយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ក្រិ​ក ។ ពួក​អ្នក​ទាំងនេះ​ត្រូវ​បាន​នាំ​មក​កាន់​កោះ LESBOS ៕