ពួកអ្នកជួយសង្គ្រោះរាយការណ៍កាលពីថ្ងៃទី៧ មីនា ថា កម្មកររ៉ែ១២នាក់បានត្រូវស្លាប់ ហើយម្នាក់ទៀតរងរបួសដោយសារការផ្ទុះឧស្ម័នមួយដែលកើតមានកាលពីថ្ងៃទី៦ មីនា ក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៃខេត្តជីលីន ភាគឦ សានចិន ។
ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់នាព្រឹកថ្ងៃទី៧ មីនា បន្ទាប់ពីពួកអ្នកជួយសង្គ្រោះនាំអ្នករបួសទៅកាន់មន្ទីរពេទ្យ ហើយអះអាងពីការស្លាប់កម្មកររ៉ែទាំង១២នាក់ ដែលជាប់ក្នុងអណ្តូង ។
គ្រោះថ្នាក់នេះកើតមាននាថ្ងៃទី៦ មីនា វេលាម៉ោង១១និង២០នាទីម៉ោងក្នុងស្រុកក្នុងអណ្តូងរ៉ែ SONGSHU ដែលជារបស់ក្រុមហ៊ុន TONGSHU MINING INDUSTRY CO. LTD ក្នុងទីក្រុង BAISHAN ។ យោងតាមអាជ្ញាធរមូលដ្ឋានថា សរុបអ្នកជួយសង្គ្រោះ៣១៦នាក់ និងក្រុមពេទ្យ៤៦នាក់បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ ។ ការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះកំពុងតែធ្វើ ៕
ចែករំលែកព័តមាននេះ