ចាក់សោរផ្ទះទៅធ្វើការ ទុស្សេខ្សែភ្លើងឆេះផ្ទះអស់
ខេត្តកណ្ដាល ៖ ផ្ទះឈើមួយខ្នងត្រូវបានព្រះអគ្គីលេបត្របាក់អស់គ្មានសល់ដោយសារទុស្សេចរន្តអគ្គីសនីក្នុងផ្ទះ ខណៈពេលដែលម្ចាស់មិននៅហើយចាក់សោរ…
ខេត្តកណ្ដាល ៖ ផ្ទះឈើមួយខ្នងត្រូវបានព្រះអគ្គីលេបត្របាក់អស់គ្មានសល់ដោយសារទុស្សេចរន្តអគ្គីសនីក្នុងផ្ទះ ខណៈពេលដែលម្ចាស់មិននៅហើយចាក់សោរ…
ខេត្តកណ្ដាល ៖ ផ្ទះឈើមួយខ្នងត្រូវបានព្រះអគ្គីលេបត្របាក់អស់គ្មានសល់ដោយសារទុស្សេចរន្តអគ្គីសនីក្នុងផ្ទះ ខណៈពេលដែលម្ចាស់មិននៅហើយចាក់សោរចេញទៅធ្វើការកាលពីម៉ោង៧ និង៥៥នាទីព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ប៉ិច គឹមសាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកធនាគារ រស់នៅជាមួយប្អូនៗ២នាក់ ។ ក្នុងហេតុការណ៍នេះបណ្ដាលឱ្យសម្ភារៈខូចខាតផ្ទះ១ខ្នង ទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀតឆេះអស់ទាំងស្រុង ដែលអគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុវេលាម៉ោង៦ និង៣០នាទី ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ គឹមសាន បានរៀបចំខ្លួនទៅធ្វើការ ឯប្អូនៗក៏រៀបចំទៅរៀនដែរ ដោយចាក់សោរផ្ទះ និងសោររបង ស្រាប់តែនៅម៉ោងកើតហេតុខាងលើក៏មានអណ្តាតភ្លើងឆាបឆេះពីក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ពេលនោះក៏មានកម្លាំងប៉ុស្តិ៍កោះខែល និងប្រជាពលរដ្ឋជិតខាងជួយរាយទុយោបូមទឹកពីក្នុងទន្លេមកបាញ់ និងជះពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារភ្លើងឆាបឆេះយ៉ាងលឿន បណ្ដាលឲ្យឆេះអស់ផ្ទះតែម្តង ប៉ុន្តែមិនបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងទេ ៕
ចែករំលែកព័តមាននេះ