នៅឌុយបៃ គេអាចឈ្វេងយល់សក្តានុពលសេដ្ឋកិច្ចកម្ពុជានិងវប្បធម៌ខ្មែរក្នុងពេលនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមីនា…
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមីនា…
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ គឺក្នុងរយៈពេល ១៨២ ថ្ងៃ ធុរជន ឬពលរដ្ឋនៅលើសកលលោកបានសិក្សាឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងវប្បធម៌ខ្មែរបានតាមរយៈ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ដែលកំពុងរៀបចំធ្វើនៅទីក្រុងឌុយបៃសហភាពអារ៉ាប់រួម ។
ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំទ្បើងនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិ្វកខាងជើង (MENA) មានរយៈ ៦ ខែ ដោយគិតប្រធានបទនៃពិព័រណ៍នេះគឺ ៖ ភ្ជាប់ចិត្ត បង្កើតអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ ៖ កាលានុវត្តភាព, វឌ្ឍនភាព និរន្តរភាព ។ តាមការរំពឹងទុក ពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ ក្នុងនោះ ៧០% ជាភ្ញៀវមកពីបរទេស ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជា ក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួមក្នុងមហាព្រឹត្តិការណ៍ កម្រិតពិភពលោកនេះ ដោយបានរៀបចំសាងសង់ពន្លាជាតិលើផ្ទៃដីទំហំ ៣៨៤.៥ ម២ មានកម្ពស់ ២ ជាន់ ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកទីតាំងពន្លាជាតិស្ថិតនៅក្នុងប្រធានបទរង ទី ៣ (និរន្តរភាព) ក្នុងអគារ លេខ ៖ SA03-A ស្ថិតនៅក្នុងសង្កាត់ Sustainability ។
ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីតតាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។ គោលដៅចម្បងរបស់យើង គឺការរៀបចំតុបតែងពន្លាជាតិកម្ពុជាឲ្យមានភាពទាក់ទាញ ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ បង្ហាញនូវសក្តានុពលជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយនូវសមិទ្ធ ផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ។
ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ដើម្បីធ្វើឲ្យពិភពលោកបានស្គាល់នូវភាពសម្បូរបែបនៃសិល្បៈ វប្បធម៌របស់កម្ពុជា និងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ចជានិរន្ត៍ ព្រះរាជាណាចក្រកម្ពុជាបានជ្រើសរើសយកប្រធានបទរង “និរន្តរភាព” ជាប្រធានបទរបស់ខ្លួន ។ ស្របតាមប្រធានបទរួមនៃពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ ភ្ជាប់ចិត្ត បង្កើតអនាគត រួមផ្សំនឹងបទពិសោធន៍ចូលរួមពិព័រណ៍ពិភពលោកជាច្រើនឆ្នាំកន្លងទៅ ពន្លាជាតិកម្ពុជាត្រូវបានរៀបចំឡើងដោយច្របាច់ បញ្ចូលគ្នានូវសម័យកាលសំខាន់ជាប្រវត្តិសាស្រ្តរបស់ខ្លួនគឺ៖ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញ បច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ