ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​រំលោ.ភ​រួច​ប៉ុនប៉ង​សម្លា.ប់​បំ​បិត​មាត់​ក្មេង​ស្រី​នៅ​ស្រុក​ថ្មគោល ត្រូវ​បំបែក​ហើយ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ករណី​រំលោ.ភ​ហើយ​ប៉ុនប៉ង​សម្លា.ប់​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​នៅ​ស្រុក​ថ្មគោល ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មីនា បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​រួច ជនសង្ស័យ​បាន​សារភាព ។

ខេត្តបាត់ដំបង ៖ ករណី​រំលោភ​ហើយ​ប៉ុនប៉ង​សម្លាប់​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​នៅ​ស្រុក​ថ្មគោល ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មីនា បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​រួច ជនសង្ស័យ​បាន​សារភាព ។ ក្មេង​ស្រី​ម្នាក់ ​ត្រូវ​​រំលោភ​រួច​សម្លាប់​បំ​បិត​មាត់ យប់មិញ​!

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ម៉េ​ក ពឿ​ន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទំពូង ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល ។ ក្រោយ​ពី​ពេល​ឃាត់​ខ្លួន​ភ្លាម​ៗ ជន​នេះ​មិន​បាន​ឆ្លើយ​សារភាព​ទេ ។ លុះ​ក្រោយមក បន្ទាប់​ពី​មានការ​ចង្អុលបង្ហាញ​ពី​សាច់ញាតិ​ជន​រង​គ្រោះ និង​សាក្សី​មួយ​​ចំនួន​ផង ទើប​ជន​នេះ​សារភាព ។

ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​ប៉ុនប៉ង​សម្លាប់​នាង គឺ​ដោយសារ​ក្រោយ​ពេល​រំលោភ​បាន​សម្រេច នាង​យំ ហើយ​នាង​បាន​ស្ដីបន្ទោស​ឱ្យ​ខ្លួន​ថា «​ចាំ​ធ្វើ​ចឹ​ង​ធ្វើ​អ្វី ធ្វើ​ចឹ​ង​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​នាង​ខ្មាស​គេ​» ។ ពេល​ឮ​នាង​និយាយ​បែប​នេះ ម្យ៉ាង​ខ្លាច​បែក​ការណ៍​ផង ទើប​ខ្លួន​ទាញ​ដំបង និង​ចបកាប់​វាយ​សំពង​ទៅ​លើ​នាង ក្នុង​បំណង​សម្លាប់​បំ​បិត​សម្លាប់​មាត់ តែ​ចៃដន្យ​នាង​មិន​ស្លាប់ ។