នាព្រឹកថ្ងៃទី៧ មីនា កងម៉ារីនឥណ្ឌាអះអាងថា នាវិកម្នាក់បានត្រូវស្លាប់ហើយ៤នាក់ទៀតរងរបួសដោយសារមានភ្លើងឆាបឆេះមិនខ្លាំងក្លាប៉ុន្មានឡើយក្នុងនាវាផ្ទុកយន្តហោះឥណ្ឌា INS VIRAAT កាលពីថ្ងៃទី៦ មីនា នៅកំពង់ផែ GOA។
យោងតាមអ្នកនាំពាក្យម្នាក់របស់កងម៉ារីនឥណ្ឌាថា អគ្គិភ័យនោះបណ្តាលមកពីការធ្លាយចំហាយពីឡដុតនៃនាវាចម្បាំងដែលនឹងត្រូវដកចេញលែងប្រើក្នុងពេលបន្តិចទៀតនោះ ។
នាវាផ្ទុកយន្តហោះ INS VIRAAT ដាក់ ឱ្យប្រើប្រាស់ចាប់តាំងពី៣ទសវត្សមកហើយ បន្ទាប់ពីចក្រភពអង់គ្លេសលក់ឱ្យឥណ្ឌាកាលពីឆ្នាំ១៩៨៧ ។ នាវានោះជានាវាផ្ទុកយន្តហោះមួយក្នុងចំណោមនាវាផ្ទុកយន្តហោះ២គ្រឿងដែលប្រទេសឥណ្ឌាកំពុងប្រើ ។
កងម៉ារីនឥណ្ឌារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជួបប្រទះនឹងឧប្បត្តិហេតុមួយចំនួនក្នុងនោះមានការផ្ទុះនិងលិចនាវាមុជទឹកមួយគ្រឿងនៅទីក្រុងមុមបៃ កាលពីខែសីហា ឆ្នាំ២០១៣ បណ្តាលឱ្យស្លាប់នាវិក១៨នាក់ ៕
ចែករំលែកព័តមាននេះ