ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលយ៉ាងណាដែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ ខែតុលា…

រាជធានីភ្នំពេញ ៖ ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨០ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៣៤ រៀល លក់ចេញ ៤៧៨១ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៦៣ រៀល លក់ចេញ ២៩៩៣ រៀល ។

សម្រាប់ថ្ងៃនេះផងដែរ ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៣៣ រៀល លក់ចេញ ៦៤០ រៀល ខណៈដែល ១០០ យ៉េនជប៉ុន ទិញចូល ៣៦៧៧ រៀល លក់ចេញ ៣៧១៤ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤៥ រៀល លក់ចេញ ៣៤៩ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៦ រៀល លក់ចេញ ៣០៣៦ រៀល ហើយ ១ បាតថៃ ទិញចូល ១២១ រៀល លក់ចេញ ១២២ រៀល ខណៈ ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕ 

                                  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ