ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លើយ​សារភាព​! នាំ​ពលរដ្ឋ​​ជិត​១០០​នាក់​ឆ្លង​ដែន ដោយ​ក្នុង​ម្នាក់​យក​៥០០០​បាត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០៣​ខែតុលា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី ធឿ​ង វាសនា ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ជា​ម្ចាស់​រថយន្ត​ដឹក​ពលករ​នោះ ឈ្មោះ វ៉ែន វឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ឈ្មោះ យ៉ុ​ង វីរ​: ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​នាំ​ផ្លូវ បច្ចុប្បន្ន​រស់នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំ​០២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​បាន​សហការ​គ្នា​ដើម្បី​ដឹក​ពលករ និង​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន ។

លោក​វរសេនីយ៍ត្រី ធឿ​ង វាសនា នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​កងការពារ​ព្រំដែន​លេខ​៥០៣ យោធភូមិ​ភាគ​ទី​៥ បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១ រួច​ក៏​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់វិធានការ​បន្ត ។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០២​នាក់​ក៏​បាន​សារភាព​ថា ពួក​គេ​បាន​នាំ​មនុស្ស​១​ក្រុម​ចំនួន​៩៦​នាក់​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ក្នុង​ម្នាក់​យក​តម្លៃ​៥,០០០​បាត ។

លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ទៀត​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម កើត សុ​វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ជនសង្ស័យ​ទាំង​០២​នាក់ រួម​នឹង​រថយន្ត ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ