ភ្ជង់ប្លន់លើកទី២ លើម្ចាស់ផ្ទះទិញលក់ដំឡូងមី
ខេត្តក្រចេះ៖ មានករណីភ្ជង់ប្លន់មួយបានកើតឡើងសាជាថ្មីម្តងទៀត បង្កឡើងដោយ ក្រុមជនមិនស្គាល់មុខមានគ្នាបីនាក់ ប្រដាប់ដោយអាវុធខ្លីវែង កាលពីយប់ថ្ងៃទី៥ ខែមីនា បានធ្វើសកម្មភាព
ខេត្តក្រចេះ៖ មានករណីភ្ជង់ប្លន់មួយបានកើតឡើងសាជាថ្មីម្តងទៀត បង្កឡើងដោយ ក្រុមជនមិនស្គាល់មុខមានគ្នាបីនាក់ ប្រដាប់ដោយអាវុធខ្លីវែង កាលពីយប់ថ្ងៃទី៥ ខែមីនា បានធ្វើសកម្មភាព
ខេត្តក្រចេះ៖ មានករណីភ្ជង់ប្លន់មួយបានកើតឡើងសាជាថ្មីម្តងទៀត បង្កឡើងដោយ ក្រុមជនមិនស្គាល់មុខមានគ្នាបីនាក់ ប្រដាប់ដោយអាវុធខ្លីវែង កាលពីយប់ថ្ងៃទី៥ ខែមីនា បានធ្វើសកម្មភាពភ្ជង់លើស្ត្រីជាម្ចាស់ផ្ទះទិញលក់ដំឡូងមីមួយកន្លែងនៅស្រុកស្នួល ប្លន់ យកទ្រព្យសម្បត្តិមួយចំនួន ។
អំពើប្លន់ប្រដាប់អាវុធត្រូវបានគេមើលឃើញថា បានកើតមានជាលើកទី២នៅក្នុង ស្រុក បន្ទាប់ពីកាលពីដើមខែកុម្ភះកន្លងទៅ មានការណីបាញ់ប្លន់ប្រដាប់អាវុធមួយបាន កើតឡើងទៅលើលំនៅឋានគ្រួសាររងគ្រោះជាអ្នកលក់ដំឡូងមី នៅតំបន់ដាច់ស្រយាល ក្នុងឃុំស្រែចារ ស្រុកស្នួល បានបង្កឲ្យម្ចាស់ផ្ទះរងរបួស តែការប្លន់មិនបានសម្រេច ដោយ សារតែនគរបាលចុះអន្តរាគមន៍ ក៍ឈានទៅដល់ការបាញ់តដៃគ្នាមួយប្រាវ ។
យ៉ាងណាក៏ដោយ ក្នុងអំពើប្លន់ដែលបានកើតមានជាលើកទី២ កាលពីយប់ថ្ងៃទី៥ ខែ មីនា ទៅលើគ្រួសាររងគ្រោះមួយមានរបររកស៊ីទិញលក់ដំឡូងមី នៅចំនុចគីឡូមែត្រលេខ ១០៩ ក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល គឺក្រុមជនប្រដាប់អាវុធមិនបានបំផ្ទុះអាវុធឲ្យមាន អ្នករងរបួសនោះទេ ដោយគ្រាន់តែធ្វើសកម្មភាពភ្ជង់ប្លន់ តែរយះពេលជាង១០នាទីតែ ប៉ុណ្ណោះ ក៍បានគេចខ្លួនចូលព្រៃចម្ការ ។
ស្ត្រីរងគ្រោះក្នុងអំពើរប្លន់ឈ្មោះ ណាំ គីមស៊ាន ជាម្ចាស់ផ្ទះ អាយុ៥៥ឆ្នាំ មានមុខរបរ ជាអ្នកទិញលក់ដំឡូង បានឲ្យដឹងថា ក្រុមជនល្មើសប្រដាប់អាវុធបានចូលភ្ជង់រូបគាត់ និងបានគំរាមឲ្យគាត់បើកសោរទូដែកយកលុយអស់ជាច្រើនលាន ។
ក្នុងសកម្មភាពនោះដែរ ក្រុមជនសង្ស័យក៍បានភ្ជង់ទៅលើមនុស្សពីរនាក់ផ្សេងទៀត ដែលបានមកលក់ដំឡូងមី បានប្លន់យកគ្រឿងអលង្គការប្លាទីនអស់មួយចំនួន ។ អធិការនគរបាលស្រុកស្នួល លោកចាន់ សុគីម បានឲ្យដឹងថា ក្រុមជនប្រដាប់អាវុធ បានធ្វើសកម្មភាពក្នុងរយះពេលខ្លី និងបានគេចខ្លួនទៅព្រៃក្នុងចម្ការខាងក្រោយផ្ទះរបស់ជនរងគ្រោះ ។ យ៉ាងណាក៍ដោយលោកថាករណីមួយនេះធ្វើឡើងដូចរូបភាពករណីកាលពីលើកមុន ហើយនគរបាលបានកំណត់ថា ជនសង្ស័យជាក្រុមតែមួយ និងក៏បានកំណត់លើមុខសញ្ញារបស់ជនទាំងនេះបានខ្លះដែរ ៕
ចែករំលែកព័តមាននេះ