ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីក្មេងកំព្រាឪពុកម្តាយ ក្លាយជាគ្រូបង្រៀន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការជោគជ័យរបស់មនុស្សគ្មានអ្វីកំណត់ក្រៅពីបុគ្គលម្នាក់ៗនោះទេ ។ អ្នកខ្លះក្លាយជាមហាសេដ្ឋីតែនៅតែថា ខ្លួនពុំទាន់ជោគជ័យ ប៉ុន្តែសម្រាប់មនុស្សខ្លះមានបាយទទួលទានបីពេលក្នុងមួយថ្ងៃជាជោគជ័យធំណាស់ទៅហើយ ។ លោក រស់…

រាជធានីភ្នំពេញ ៖ ការជោគជ័យរបស់មនុស្សគ្មានអ្វីកំណត់ក្រៅពីបុគ្គលម្នាក់ៗនោះទេ ។ អ្នកខ្លះក្លាយជាមហាសេដ្ឋីតែនៅតែថា ខ្លួនពុំទាន់ជោគជ័យ ប៉ុន្តែសម្រាប់មនុស្សខ្លះមានបាយទទួលទានបីពេលក្នុងមួយថ្ងៃជាជោគជ័យធំណាស់ទៅហើយ ។ លោក រស់ ឧត្តម ដែលបច្ចុប្បន្ននេះជាគ្រូបង្រៀនម្នាក់លោកចាត់ទុកថាដំណើរជីវិតរបស់លោកមកដល់ចំណុចនេះជារឿងអស្ចារ្យណាស់ ។

លោក រស់ ឧត្តម ដែលមានលំនៅឋានក្នុងខេត្តកណ្តាល លោកបានកំព្រាឪពុកម្តាយតំាងនៅជាទារកម្លេះ ។ លោកកើតបានតែប៉ុន្មានថ្ងៃម្តាយបានលាចាកលោក បន្ទាប់មកបានតែប៉ុន្មានខែទៀតលោកឪពុកបានបាត់បង់ជីវិតទៅទៀត ទុកឲ្យលោករស់នៅក្នុងពិភពលោកនេះតែម្នាក់ឯង ក្លាយជាទារកកំព្រាតំាងពីមិនទាន់ដឹងក្តី ។ 

រំឭកដល់កុមារភាព បុរសដែលមិនបានស្គាល់មុខលោកឪពុកអ្នកម្តាយដោយផ្ទាល់នេះ គឺស្គាល់តែអ៊ំប៉ុណ្ណោះ ។ លោកបានរៀបរាប់ជាមួយទឹកមុខស្ងួតថា «ជាសំណាងលោកណាស់ដែលមានអ៊ំមើលថែបីបាច់ដូចជាម្តាយ កុំអីវាសនាលោកមិនដឹងទៅជាយ៉ាងណានោះទេ» ។ លោកបានរៀបរាប់ថា ថ្វីត្បិតតែលោករស់នៅជាមួយអ៊ំស្រីពិតមែនតែអ៊ំស្រឡាញ់លោកណាស់ដូចជាកូនបង្កើតអ៊ីចឹង ព្រោះគាត់ជាស្ត្រីមេម៉ាយគ្មានកូននោះឡើយ ។ 

«គ្រួសារយើងមិនមានទ្រព្យធននោះទេ តែខ្ញុំទទួលបានភាពកក់ក្តៅ ហាក់សឹងតែភ្លេចថា ខ្លួនជាក្មេងកំព្រា ។ អ៊ំស្រីខ្ញុំខំធ្វើស្រែចម្ការរកលុយមកផ្គត់ផ្គង់ មិនអោយខ្ញុំខ្វះខាតអ្វីឡើយ ទាំងការហូបចុក សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ជាដើម ។ ជាពិសេសគាត់ជំរុញឲ្យរៀនសូត្រនិយាយមកដល់ចំណុចនេះលោក រស់ ឧត្តម រីករាយ ។ 

ឆ្លើយតបការចិញ្ចឹមបីបាច់ពីអ៊ំស្រី លោក ឧត្តម អះអាងថា គាត់បានខិតខំរៀន និងតស៊ូនៅក្នុងជីវិត ដើម្បីក្លាយជាកូនដ៍ល្អ និងជាពលរដ្ឋល្អម្នាក់នៅក្នុងសង្គម ។ លោកបាននិយាយថា ជីវិតនៅម្នាក់ឯង ជាកូលទោលក្នុងគ្រួសារ បានបង្រៀនលោកអោយមានភាពក្លាហាន ហានជំនះឧបសគ្គ និងចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង ដើម្បើបំពេញក្តីស្រមៃរបស់លោកទោះបីមិនមានការជ្រោមជ្រែងពីឪពុកម្តាយក៏ដោយ ។  លោក រស់ ឧត្តម បានឲ្យដឹងថា លោកតែងតែព្យាយាមធ្វើអ្វីដែរអ៊ំរបស់លោកចង់បាន ពិសេសការសម្រេចចិត្តគ្រូបង្រៀននេះ ក៍ជាការបំពេញបំណងអ៊ំស្រីរបស់លោលដែរ ។

សព្វថ្ងៃនេះលោក រស់ ឧត្តម គឺជាគ្រូបង្រៀនសាលាបឋមនៅស្រុកលើកដែក ខេត្តកណ្តាល ។ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ទោះជាគ្រូបង្រៀនហើយក្តី លោកបានបន្តការសិស្សាថ្នាក់បរិញាប័ត្រផ្នែកគីមីនៅសកលវិទ្យាល័យបន្តទៀត ៕ ដោយ ៖ ម៉ុន ចាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ