ខេត្តកណ្តាល ៖ មន្ត្រីសមត្ថកិច្ចមួយរូបរងរបួសបែកក្បាលហូរឈាមកក្លាក់ខណះចុះទៅអន្តរាគមន៍ក្មេងស្ទាវ២ក្រុមវាយគ្នា ត្រូវក្រុមក្មេងស្ទាវទាំងនោះគប់ត្រូវចំក្បាលដេរ៦ថ្នេរ កាលវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៥ មីនា ២០១៦ ក្នុងពិធីប្រគំតន្ត្រីលក់ផលិតផលថៃ ស្ថិតនៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ ។
ជនរងគ្រោះឈ្មោះ គឹម ចាន់ដារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្ត្រីនគរបាលស្រុក មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ រងរបួសក្បាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដេរ៦ថ្នេរ ។
ក្រុមក្មេងស្ទាវទាំង២ក្រុម មានគ្នា៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មាន ១-ឈ្មោះឈិន ស៊ីលីន ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ ទុយ ភារម្យ ភេទប្រុស អាយុ២៤ឆ្នាំទាំង២នាក់មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ៣-ឈ្មោះ ចក់ សិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ និង-ឈ្មោះ គីម ហួងទី ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ៕
ចែករំលែកព័តមាននេះ