ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេកអំបូងលឿងសម្លឹងទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និងមជ្ឈឹមបូព៌ាបន្ថែមទីផ្សារបច្ចុប្បន្ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈការដំាដុះចេកអំបូងលឿង និងការនាំចេញផ្លែចេកស្រស់មានសន្ទុះកើនឡើងលឿនពីមួយឆ្នំាទៅមួយឆ្នំា បានធ្វើឱ្យក្រុមអ្នកវិនិយោគនៅលើដំណាំនេះ កំពុងតែសំឡឹងរកមើលទីផ្សារបន្ថែមនៅបណ្តាប្រទេសអ្នកមាន ដូចជានៅអឺរ៉ុប សហរដ្ឋអាមេរិក រួមនិងទីផ្សារនៅមជ្ឈឹមបូព៌ា តែសំខាន់នោះការនាំដុះត្រូវពង្រឹងគុណភាព…

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈការដំាដុះចេកអំបូងលឿង និងការនាំចេញផ្លែចេកស្រស់មានសន្ទុះកើនឡើងលឿនពីមួយឆ្នំាទៅមួយឆ្នំា បានធ្វើឱ្យក្រុមអ្នកវិនិយោគនៅលើដំណាំនេះ កំពុងតែសំឡឹងរកមើលទីផ្សារបន្ថែមនៅបណ្តាប្រទេសអ្នកមាន ដូចជានៅអឺរ៉ុប សហរដ្ឋអាមេរិក រួមនិងទីផ្សារនៅមជ្ឈឹមបូព៌ា តែសំខាន់នោះការនាំដុះត្រូវពង្រឹងគុណភាព និងអនាម័យតាមស្តងដារប្រទេសនាំចូលផងដែរ ។ 

ចិន និងប្រទេសវៀតណាម គឺជាទីផ្សារសំខាន់សម្រាប់ចេកអំបូងលឿងនាពេលបច្ចុប្បន្ន ។  យោងតាមរបាយការណ៍លទ្ធផលនៃអគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា នៅក្នុងរយៈពេល ៩ ខែដើមឆ្នំា ២០២១ នេះ ការនាំចេញផ្លែចេកស្រស់ទៅក្រៅប្រទេសមានចំនួន ៣៤៣. ៨១២ តោន កើនឡើងចំនួន ៤៦,២០% ។ ទីផ្សារនាំចេញមានទៅប្រទេសចិនចំនួនជាង ៣០ ម៉ឺនតោន ប្រទេសវៀតណាមមានជាង ៤,១ ម៉ឹនតោន ប្រទេសជប៉ុនមានជាង ៥៣៣ តោន និងប្រទេសសិង្ហបុរីមានចំនួនជាង ៤៨០ តោន ។             

លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture ដែលវិនិយោគលើចម្ការចេក នៅក្នុងខេត្តកំពតលើកឡើងថា ដំណាំចេកជាដំណាំវិលជុំមិនប្រកាន់រដូវ ហើយការនំាចេញ វាមានកំណើនចាប់ពីឆ្នំា ២០១៨ តរៀងមក ដោយសារប្រទេសកម្ពុជាជាទឹកដីដំាណំាចេកអំបូងលឿងនេះថ្មី វាមិនដូចនិងបណ្តាប្រទេសដទៃទៀតដែល គេដំាដុះយូរហើយនិងមានបញ្ហាប្រឈមជំងឺស្លឹកលឿង ។ លោកថា ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រឹងប្រែង ជួយជ្រុំជ្រែងបើកការនាំចេញផ្លែចេកស្រស់ទៅប្រទេសចិនដោយផ្ទាល់ ។

នាយកក្រុមហ៊ុន Longmate Agriculture «យើងមានឱកាសសម្រាប់ការផលិតផលផងនិងការនាំចេញផង។ដូចនេះហើយទើបបានជាមួយឆ្នំាៗឃើញថាការនាំចេញមានកំណើនកើនសន្ទុះក្នុងល្បឿនលឿន បើប្រៀបធៀបទៅនិងដំណាំដទៃទៀត» ។

លោកឧកញ៉ា ហ៊ុន ឡាក់ ការនាំចេញផ្លែចេកស្រស់ទៅប្រទេសចិនមានច្រើនជាងគេ សម្រាប់អ្នកនាំចេញកំពុងសម្លឹងមើលទីផ្សារថ្មីនៅប្រទេសអ្នកមានដូចជាទីផ្សារអឺរ៉ុប អាមេរិក និងមជ្ឈឹមបូព៌ា បន្ថែមទៀត ។ លោកថា អ៊ីចឹងនៅពេលយើងពង្រឹងគុណភាពមានស្ថិរភាព និងហើយតម្លៃ ប្រកួតប្រជែងអាចឈានចូលទៅទីផ្សារថ្មីទៀត ក្រៅពីទីផ្សារបាននាំចេញរួចហើយ ។ នៅពេលមានទីផ្សារច្រើនដល់ពេលនោះហើយផ្លែចេករបស់កម្ពុជាកាន់តែមានសក្តានុពល និងកាន់តែល្បីឈ្មោះ ។ បញ្ហាមានតែមួយគត់ដែលយើងត្រូវរួមគ្នាដោះស្រាយការប្រកួតប្រជែងតម្លៃជាមួយប្រទេសមានសក្តានុពលផលិតចេកអំបូងលឿងដូចកម្ពុជា ដែលគេបានអភិវឌ្ឍន៍យូរឆ្នំាហើយ ។ យើងជាអ្នកដែលមកក្រោយគេ យើងត្រូវប្រឹងដោយធ្វើយ៉ាងណាចាប់យកទីផ្សារដែលមានលំនឹងសម្រាប់រយៈពេលវែង» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ