យុវជនឈាមរាវរំលោកភក្មេងស្រីអាយុ១១ឆ្នាំរួចសម្លាប់យ៉ាងព្រៃផ្សៃ
ខេត្តសៀមរាប ៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ត្រូវជនលោភកាមចាប់រំលោភបានសម្រេចហើយសម្លាប់យ៉ាងព្រៃផ្សៃ ។ ហេតុការណ៍ចាប់រំលោភក្មេងស្រីនោះកើតឡើងកាលពី…
ខេត្តសៀមរាប ៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ត្រូវជនលោភកាមចាប់រំលោភបានសម្រេចហើយសម្លាប់យ៉ាងព្រៃផ្សៃ ។ ហេតុការណ៍ចាប់រំលោភក្មេងស្រីនោះកើតឡើងកាលពី…
ខេត្តសៀមរាប ៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ត្រូវជនលោភកាមចាប់រំលោភបានសម្រេចហើយសម្លាប់យ៉ាងព្រៃផ្សៃ ។ ហេតុការណ៍ចាប់រំលោភក្មេងស្រីនោះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយទោ ដួង សុខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឲ្យដឹងថា ករណីចាប់ក្មេងស្រីរំលោភហើយសម្លាប់យ៉ាងព្រៃផ្សៃពីជនអគតិឈ្មោះ សរ កុសល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសិស្សសាលា មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិកើតហេតុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ។ ចំណែកក្មេងស្រីរងគ្រោះទើបតែអាយុ១១ឆ្នាំ ជាសិស្សសាលា ដែលមានស្រុក កំណើតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បច្ចុប្បន្នស្នាក់នៅស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយទោ ដួង សុខា បញ្ជាក់ថា ឃាតករដៃដល់ចាប់ក្មេងស្រីជាអនីតិជនរំលោភរួចសម្លាប់យ៉ាងព្រៃផ្សៃ ខណៈពេលដែលក្មេងស្រីរងគ្រោះបានដើរចេញពីសាលារៀននៅម៉ោងប្រមាណជា២រសៀល ហើយត្រូវបានជនសង្ស័យឃើញឱកាសល្អ រួចដើរតាមដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពចាប់រំលោភហើយសម្លាប់យ៉ាងព្រៃផ្សៃតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យលោភកាមត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពក្មេងស្រីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ