ភ្លើងឆេះផ្ទះប្រជាពលរដ្ឋនៅម្ដុំមាត់ទន្លេស្វាយប៉ាក
រាជធានីភ្នំពេញ ៖ លំនៅដ្ឋាននៅក្នុងតំបន់មិនរៀបរយចំនួន៤ខ្នងត្រូវបានអគ្គីភ័យឆាបឆេះនៅចំណុចម្តុំមាត់ទន្លេ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ…
រាជធានីភ្នំពេញ ៖ លំនៅដ្ឋាននៅក្នុងតំបន់មិនរៀបរយចំនួន៤ខ្នងត្រូវបានអគ្គីភ័យឆាបឆេះនៅចំណុចម្តុំមាត់ទន្លេ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ…
រាជធានីភ្នំពេញ ៖ លំនៅដ្ឋាននៅក្នុងតំបន់មិនរៀបរយចំនួន៤ខ្នងត្រូវបានអគ្គីភ័យឆាបឆេះនៅចំណុចម្តុំមាត់ទន្លេ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះផ្តើមចេញពីផ្ទះរបស់ជនជាតិវៀតណាមម្នាក់ដែលគេហៅថាឈ្មោះ ឃាង អាយុ២៨ឆ្នាំ មុខរបរលក់ប្រហិត ដែលចាក់សោរចោល ប៉ុន្តែចាត់ទុកថាសំណាងល្អដែរ ដែលប្រជាជនភាគច្រើនដែលជានិគមជនជាតិវៀតណាមនៅទីនោះបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ប្រហែល២១បំពង់ និងដងទឹកទន្លេជះពន្លត់ទាន់មិនមិនឲ្យឆេះរាលដាលអស់ច្រើន ។
ខណៈពេលអគ្គីភ័យនោះគេឃើញលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ ។
នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងបានទៅដល់កន្លែងកើតហេតុដើម្បីជួយបាញ់ទឹកពន្លត់ដែរ តែមិនអាចចូលទៅបាញ់បានដោយសារតំបន់នោះជាតំបន់មិនរៀបរយ ផ្លូវតូចចង្អៀតពេក ។
សមត្ថកិច្ចបញ្ជាក់ជាជំហានដំបូងថា អគ្គីភ័យនេះបណ្ដាលមកពីទុស្សេចរន្តអគ្គិសនីចេញពីផ្ទះឈ្មោះ ឃាង ដែលចាក់សោរចោល(ម្ចាស់មិននៅផ្ទះ) ធ្វើឆេះផ្ទះអស់ចំនួន៤ខ្នង គឺ១ខ្នងឆេះអស់ទាំងស្រុងគឺផ្ទះរបស់ឈ្មោះ ឃាង ឯ២ខ្នងទៀតឆេះអស់ជាងពាក់កណ្ដាល និង១ខ្នងទៀតគ្រាន់តែរោលៗប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ