បង្ក្រាបកំពូលមេចោរប្លន់«ក្រៃថោង»និងបក្សពួក៦នាក់
ខេត្តកំពង់ចាម ៖ ក្រុមចោរប្លន់ប្រដាប់អាវុធដ៏សកម្មល្បីខាងប្លន់តាមបណ្តាខេត្តដូចជា ព្រៃវែង ត្បូងឃ្មុំ កណ្តាល និងតាមខេត្តផ្សេងៗទៀត ដោយបានបម្រុងនឹងធ្វើសកម្មភាពប្លន់…
ខេត្តកំពង់ចាម ៖ ក្រុមចោរប្លន់ប្រដាប់អាវុធដ៏សកម្មល្បីខាងប្លន់តាមបណ្តាខេត្តដូចជា ព្រៃវែង ត្បូងឃ្មុំ កណ្តាល និងតាមខេត្តផ្សេងៗទៀត ដោយបានបម្រុងនឹងធ្វើសកម្មភាពប្លន់…
ខេត្តកំពង់ចាម ៖ ក្រុមចោរប្លន់ប្រដាប់អាវុធដ៏សកម្មល្បីខាងប្លន់តាមបណ្តាខេត្តដូចជា ព្រៃវែង ត្បូងឃ្មុំ កណ្តាល និងតាមខេត្តផ្សេងៗទៀត ដោយបានបម្រុងនឹងធ្វើសកម្មភាពប្លន់នៅទឹកដីខេត្តកំពង់ចាម តែសមត្ថកិច្ចបានដឹងពីផែនការមុន ក៏រៀបចំជើងការប្រុងជាស្រេចគ្រប់ច្រកល្ហកនៅតាមផ្ទះវេរលុយ និងផ្ទះលក់មាស និងប្តូរប្រាក់ នៅជុំវិញផ្សារក្រុងកំពង់ចាម ។ ទីបំផុតមេចោរប្លន់ល្បីឈ្មោះ និងមានប្រវត្តិជាប់គុកជាច្រើនលើកឈ្មោះ ផាន់ គឹមយន់ ហៅក្រៃថោង ហៅ ហ៊ុល សុធី មានស្រុកកំណើតនៅភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមនឹងបក្សពួក៦នាក់ទៀតត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដោយដកហូតបានម៉ូតូ៣គ្រឿង អាវុធខ្លី K59មួយដើមផងដែរ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលដំណឹងសម្ងាត់ថា ក្រុមកំពូលមេចោរប្លន់ដ៏ល្បីខាងលើបាននាំគ្នាធ្វើដំណើរចូលមកទឹកដីខេត្តកំពង់ចាម ដើម្បីធ្វើសកម្មភាពនៅតាមទីតាំងណាមួយដែលក្រុមនោះអាចឆក់ឱកាសបាននោះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តក៏ដាក់កម្លាំងសមត្ថកិច្ចគ្រប់ទីកន្លែងចាប់ពីស្រុកបាធាយពង្រាយតាមផ្លូវជាតិលេខ៦ និងលេខ៧ រហូតមកដល់ក្រុងកំពង់ចាម ដើម្បីតាមឃ្លាំមើលក្រុមចោរ ពិសេសនៅជុំវិញផ្សារធំក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ក្នុងលក្ខណៈប្រុងប្រយ័ត្នខ្ពស់បំផុត និងឲ្យជីវករមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន មានប្រសាសន៍ឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីលោក លន់ លឹមថៃ អភិបាលខេត្ត រូបលោក និងលោកវរសេនីយ៍ឯក ហេង វុទ្ធី ស្នងការនគរបាលខេត្ត ទទួលផែនកណ្តាលយុតិ្តធម៌ បានត្រៀមកម្លាំងសមត្ថកិច្ចក្រោមឱវាទគ្រប់ទិសទីដើម្បីតាមប្រមាញ់កំពូលមេចោរប្លន់មានរហ័សនាមថា «ក្រៃថោង» និងបក្សពួករបស់គេ ។ រហូតមកដល់រសៀលថ្ងៃទី៤មីនា ទីបំផុតក្រុមនេះបានចូលមកក្នុងស៊ងរបស់សមត្ថកិច្ចដែលប្រចាំការនៅស្រុកជើងព្រៃ ត្រូវបានឡោមព័ទ្ធចាប់ខ្លួនឈ្មោះ ហ៊ុត ហាន ។ តាមចម្លើយសារភាពទើបឈានទៅចាប់បក្សពួក៦នាក់ទៀតបានជាបន្តបន្ទាប់នៅស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ ក្នុងនោះមានស្ត្រីម្នាក់ផងដែរ ។
ប្រភពពីមូលដ្ឋានបានឲ្យដឹងថា ដោយសារតែទទួលបាននូវព័ត៌មានសម្ងាត់មកថា មានក្រុមចោរដ៏ល្បីខាងលើបានរៀបចំផែនការដើម្បីធ្វើសកម្មភាពប្លន់ផ្ទះរបស់ប្រជាពលរដ្ឋនៅម្តុំផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បន្ទាប់មកលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានរៀបចំដាក់កម្លាំងពួនស្ទាក់គ្រប់ច្រកល្ហក លុះនៅពេលរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ បានប្រទះឃើញមុខសញ្ញាម្នាក់ឈ្មោះ ហុត ហាន ភេទប្រុស អាយុ៣២ឆ្នាំ កំពុងតែជិះម៉ូតូត្រង់ចំណុចខាងកើតស្គន់ ក៏ត្រូវបានចាប់ខ្លួនដោយដកហូតបានម៉ូតូម៉ាកហុងដា សេ១២៥ មួយគ្រឿង ។ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចនោះ និងក្រោមបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត រហូតមកដល់វេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចភ្នំមន្ទីរ ក្នុងភូមិព្រែកកក់ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ក៏បានឃាត់បានក្រុមចោរចំនួន៤នាក់ទៀតក្នុងនោះមាន ១-ឈ្មោះ ឆៃ ណានភារម្យ ហៅណាល់ នឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិដូនតី ឃុំដូនតី ស្រុកពញាក្រែក បច្ចុប្បន្នស្នាក់នៅភ្នំពេញ ម្តុំកាណាឌីយ៉ា, ២-ឈ្មោះ ជឿន ចិន្តា ភេទស្រី អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ស្នាក់នៅផ្ទះជួលម្តុំកាណាឌីយ៉ា រាជធានីភ្នំពេញ, ៣-ឈ្មោះ ឡាំ ឡូត ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិចន្ទី ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម សព្វថ្ងៃនៅស្រុកព្រៃកប្រសព្វខេត្តក្រចេះ និង ៤-ឈ្មោះ ហ៊ុល សុធី ហៅ ផាន់ គឹមយន់ ហៅក្រៃថោង អាយុ៤៣ឆ្នាំ មានស្រុកកំណើតភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នតែងតែចេញចូលត្រង់ចំណុចខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលជាមេខ្លោងក្រុមចោរប្លន់ល្បីល្បាញនៅតាមបណ្តាខេត្តក្រុងជាច្រើន ព្រមទាំងដកហូតម៉ូតូ៣គ្រឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ។
រហូតមកដល់រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដោយមានការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ស្នងការនគរបាលខេត្តនោះ បក្សពួកក្រុមចោរប្លន់២នាក់ទៀតត្រូវបានចាប់ខ្លួន ក្នុងនោះមាន ១-ឈ្មោះ ហិន ថា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាសែន ឃុំសូទិព្ធ ស្រុកជើងព្រៃ និង ២-ឈ្មោះ ហ៊ាង សុផា ភេទប្រុស អាយុ៤១ឆ្នាំ ។
ក្រោយពីបានសួរនាំក៏បានឆ្លើយសារភាពថា ពួកគេបានលាក់អាវុធខ្លី១ដើមម៉ាក K59 ក្នុងនោះមានគ្រាប់៤គ្រាប់ កប់នៅក្នុងដីម្តុំ ក្រោយហាងសួនត្រជាក់ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ បន្ទាប់មកក៏បញ្ជូនទៅកាន់អធិការដ្ឋានគរបាលស្រុកជើងព្រៃ ដើម្បីសួរនាំបន្ថែម និងតាមចាប់បក្សពួកមួយចំនួនទៀត ។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ហ៊ុត ហាន បានឲ្យដឹងថា ក្រុមរបស់គេមានគ្នាទាំងអស់៦នាក់ ដោយនៅថ្ងៃទី៤ ខែមីនា រៀបចំគម្រោងប្លន់ផ្ទះលក់គ្រឿងសំណង់នៅខាងកើតផ្សារស្គន់ ស្រុកជើងព្រៃ ដែលបានដឹកនាំដោយឈ្មោះ ក្រៃថោង ដោយបាននាំគ្នាចេញពីរាជធានីភ្នំពេញ ដើម្បីណាត់គ្នាមកជួបជុំនៅស្គន់ ស្រុកជើងព្រៃ តៃត្រូវបានសមត្ថកិច្ចចាប់រូបគេ(ហ៊ុត ហាន ) បាននៅថ្ងៃទី៤មីនា តែម្តង ៕
ចែករំលែកព័តមាននេះ