ផឹកស្រាអស់៦កំប៉ុង ក៏ចូលសម្រាន្តហើយជក់បារី ស្រាប់តែភ្លើងបារីឆេះពូកអស់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចប្រាប់នៅថ្ងៃទី០១ ខែតុលា ២០២១ មានករណីអគ្គីភ័យ មួយបានកើតឡើងឆេះផ្ទះ ០១ខ្នង សង់អំពីឈើ ប្រកស័ង្កសី…
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចប្រាប់នៅថ្ងៃទី០១ ខែតុលា ២០២១ មានករណីអគ្គីភ័យ មួយបានកើតឡើងឆេះផ្ទះ ០១ខ្នង សង់អំពីឈើ ប្រកស័ង្កសី…
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចប្រាប់នៅថ្ងៃទី០១ ខែតុលា ២០២១ មានករណីអគ្គីភ័យ មួយបានកើតឡើងឆេះផ្ទះ ០១ខ្នង សង់អំពីឈើ ប្រកស័ង្កសី ទំហំទទឹង ០៥ម៉ែត្រ បណ្តោយ ០៦ម៉ែត្រ ជាកម្មសិទ្ធរបស់ឈ្មោះ ផល ហន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅនៅភូមិអូរត្រាវ ឃុំ អណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំពោះមូលហេតុ ជក់បារីពេលស្រវឹងស្រា ហើយក៏បានដេកលក់មិនដឹងខ្លួនទើបភ្លើងកន្ទុយបារីធ្លាក់មកលើពូក បណ្ដាលអោយឆេះពូក ហើយក៏បង្កជាអគ្គីភ័យតែម្ដង ។
តាមការបំភ្លឺរបស់ម្ចាស់ផ្ទះឈ្មោះ ផល ហន បានបញ្ជាក់ថា មុនពេលកើតហេតុគាត់បានផឹកស្រាបៀរអស់ចំនួន០៦កំប៉ុង ហើយក៏បានចូលដេកនៅក្នុងបន្ទប់ រួចថែមទាំងជក់បារី ពេលភ្លេចខ្លួនក៏ដាក់ដៃដែលកាន់បារីទៅលើពូក ហើយក៏បានដេកលក់បន្ដិច ក្រោយមកស្រាប់តែមានភ្លើងឆាបឆេះឡើង រួចគាត់ក៏ភ្ញាក់ហើយក៏រត់ចេញពីផ្ទះដោយគិតថា មានធុងហ្គាសធំ០១ នៅក្នុងផ្ទះហើយពេលនោះក៏មានបងប្អូនរត់មករកជួយពន្លត់ដែរ តែគាត់បានហាមពួកគេមិនអោយចូលពន្លត់ទេ ខ្លាចក្រែងផ្ទុះធុងហ្គាស បណ្ដាលអោយមានគ្រោះថ្នាក់ផ្សេងៗ ទុករហូតដល់សមត្ថកិច្ចមកជួយពន្លត់តែម្ដង ។
តាមការបំភ្លឺរបស់ឈ្មោះ ផល ចន្នី ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅពេលឃើញអណ្ដាតភ្លើងឆាបឆេះនៅផ្ទះរបស់បងប្រុស ខ្លួននឹងបងប្អូន០៣ទៅ០៤នាក់ទៀតបានព្យាយាមចូលទៅជួយពន្លត់ តែបងប្រុសរបស់ខ្ញុំដែលជាម្ចាស់ផ្ទះបានហាមពួកខ្ញុំមិនអោយចូលទៅជិតផ្ទះនោះទេ ព្រោះនៅក្នុងផ្ទះនោះមានធុងហ្គាសធំ០១ ខ្លាចក្រែងផ្ទុះបណ្ដាលអោយមានគ្រោះថ្នាក់ផ្សេងៗ លឺដូច្នេះពួកខ្ញុំក៏មិនហ៊ានទៅជិតទេ ហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយមកជួយពន្លត់ ។
ករណីអគ្គីភ័យខាងលើមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ និងខូចខាតផ្ទះព្រមទាំងសម្ភារៈនៅក្នុងផ្ទះទាំងស្រុង ។ បច្ចុប្បន្ន កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ដឹកនាំដោយលោកអធិការផ្ទាល់បានយករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន ០១គ្រឿង និងបាញ់ទឹកអស់ចំនួន ០១ រថយន្ត រលត់ទាំងស្រុង ៕
ចែករំលែកព័តមាននេះ