ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​​អស់​៦​កំប៉ុង​​​​ជក់បារីហើយដេកមួយ​ភាំង ​ភ្ញាក់​ឡើង​ក្លាយជា​អគ្គិភ័យ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ សមត្ត​កិច្ចឱ្យ​ដឹងថា មានអគ្គិភ័យឆេះផ្ទះមួយកន្លែង​កើតឡើង​កាលពីវេលាម៉ោង០៧ និង៣០យប់ថ្ងៃទី​០១ តុលា ស្ថិត​នៅ​ចំណុចភូមិ​អូរ​ត្រាវ ឃុំ អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់…


ស្រុក​ព្រៃ​នប់ ៖ សមត្ត​កិច្ចឱ្យ​ដឹងថា មានអគ្គិភ័យឆេះផ្ទះមួយកន្លែង​កើតឡើង​កាលពីវេលាម៉ោង០៧ និង៣០យប់ថ្ងៃទី​០១ តុលា ស្ថិត​នៅ​ចំណុចភូមិ​អូរ​ត្រាវ ឃុំ អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ​ដែលសង្ស័យបង្កឡើងដោយម្ចាស់​ផ្ទះ​ខ្លួនឯង ដែ​ល​មាន​ការធ្វសប្រហែស ។

ប្រភពឱ្យ​ដឹងទៀតថា ​​​ផ្ទះសង់​​ពី​ឈើ​ប្រក់​ស័ង្កសី មានទំហំទទឹង០៥​ម៉ែត្រ បណ្តោយ០៦​ម៉ែត្រ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ផល ហន ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​/​ឃុំ កើតហេតុ​ខាងលើ ។ ចំពោះមូលហេតុ គឺបណ្តាលមកពី​គាត់​ជក់បារី​ក្នុង​ពេល​ស្រវឹងស្រា ហើយ​ក៏​បាន​ដេក​លង់លក់​មិនដឹង​ខ្លួន ទើប​ភ្លើង​កន្ទុយបារី​ធ្លាក់​មក​លើ​ពូក​ឆេះ​រាលដាលខ្លាំងតែម្តង​​ ។

តាម​ការ​បំភ្លឺ​​​ម្ចាស់ផ្ទះ​ឈ្មោះ ផល ហន បាន​បញ្ជាក់ដែរ​​ថា មុន​ពេល​កើតហេតុ​គាត់បាន​ផឹកស្រា​បៀរ​អស់​​០៦​កំប៉ុង ហើយ​ក៏​បាន​ចូល​ដេក​នៅ​ក្នុង​បន្ទប់ រួច​ថែម​ទាំង​ជក់​បារី ពេល​ភ្លេចខ្លួន​ក៏​ដាក់​ដៃ​ដែល​កាន់​បារី ទៅ​លើ​ពូក ហើយ​ក៏​បាន​ដេក​លក់​បន្ដិច​។ ក្រោយមក​ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ឡើង រួច​គាត់​ក៏​ភ្ញាក់​ហើយ​ក៏​រត់​ចេញពីផ្ទះ ដោយ​គិត​ថា មាន​ធុង​ហ្គា​ស​ធំ​០១​នៅ​ក្នុងផ្ទះ ហើយ​ពេល​នោះ​ក៏​មាន​បងប្អូនរ​ត់ម​ករក​ជួយ​ពន្លត់​ដែល តែ​គាត់​បាន​ហាម​ពួក​គេ​មិន​អោយ​ចូល ពន្លត់​ទេ​ខ្លាចក្រែង​ផ្ទុះ​ធុង​ហ្គា​ស បណ្ដាលអោយ​មាន គ្រោះថ្នាក់​ផ្សេង​ៗ ទុក​រហូត​ដល់​សមត្ថកិច្ច​មក​ជួយ​ពន្លត់​តែ​ម្ដង ។

តាម​ការ​​​ប្អូនស្រី​បង្កើត​របស់ម្ចាស់ផ្ទះបាន​បញ្ជាក់​ថា នៅ​ពេល​ឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​នៅផ្ទះ​​​បងប្រុស ខ្លួន​នឹង​បងប្អូន​​៣​ទៅ​០៤​នាក់​ទៀត​បាន ព្យាយាម​ចូល​ទៅ​ជួយ​ពន្លត់ តែ​បងប្រុស​របស់ខ្ញុំ​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ហាម​ពួក​ខ្ញុំ​មិន​អោយ​ចូល​ទៅ​ជិត​ផ្ទះ​នោះ​ទេ ព្រោះ​នៅ​ក្នុងផ្ទះ​នោះ ​មាន​ធុង​ហ្គា​ស​ធំ​០១ ខ្លាចក្រែង​ផ្ទុះ ​។ លឺ​ដូច្នេះ​ពួក​ខ្ញុំ​ក៏​មិន​ហ៊ាន​ទៅ​ជិត​ទេ ហើយ​បាន​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ដើម្បី​អោយមក​ជួយ​ពន្លត់ ។

ករណី​អគ្គី​ភ័យ​ខាងលើ មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ តែបាន​ខូចខាត​ផ្ទះ ព្រមទាំង​សម្ភារ​នៅ​ក្នុងផ្ទះ​ទាំងស្រុង ។ បច្ចុប្បន្ន កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោក​អធិការ​ផ្ទាល់ បាន​យក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន ០១​គ្រឿង និង​បាញ់​ទឹក​អស់​ចំនួន ០១ រថយន្ត ទើបរលត់​ទាំងស្រុង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ