ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅកំពង់ចាម ឈប់ធ្វើតេស្តរហ័ស Rapid Test លើពលរដ្ឋ នៅភូមិឃុំ ដែលផ្ទុះឆ្លងកូវីដទៀត​ហើយ

2 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ដោយមើលឃើញកំណើន​នៃជំងឺកូវីដ១៩ ​កើនឡើងគួរឲ្យព្រួយបារម្ភ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម…

ខេត្តកំពង់ចាម៖ ដោយមើលឃើញកំណើន​នៃជំងឺកូវីដ១៩ ​កើនឡើងគួរឲ្យព្រួយបារម្ភ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុម​ការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅផ្សារថ្នល់បែក និងផ្សារស្ពឺ  ក្នុងស្រុកចំការលើ។ លោកអភិបាលខេត្ត ក៏បានបន្តបេសកកម្ម ទៅឃុំទួលព្រះឃ្លាំង ក្នុង​ស្រុកស្ទឹងត្រ ដែលជាកន្លែងផ្ទុះឡើងនូវជំងឺកូវីដ។

មុននឹង​ពិនិត្យទីតាំងាងលើ លោក អ៊ុន ចាន់ដា បានប្រជុំដាក់ផែនការ ជាមួយអាជ្ញាធរស្រុកចំការលើ និងមន្ត្រីជំនាញថ្នាក់ក្រោម ធ្វើយ៉ាងណា ត្រូវតែយកចិត្តទុកដាក់។ ក្នុងនោះ ប្រសិនបើអ្នកមិនពាក់ម៉ាស់ នោះនឹងមិនអនុញ្ញាតឲ្យចូលសាលាស្រុក​នោះទេ ដើម្បីជៀសវាង កុំអោយឆ្លងជំងឺកូវីដ។ កាលពីប៉ុន្មានថ្ងៃមុន លោកអភិបាលខេត្ត បានប្រជុំ នៅសាលាខេត្ត ដោយមានអភិបាលស្រុកក្រុងទាំង ១០ ក្នុងខេត្ត ចូលរួម ដោយឱ្យយកចិត្តទុកដាក់ ផ្សព្វផ្សាយយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ នៅតាមបណ្ដាភូមិឃុំ ឲ្យបានផុលផុស។

លោក​អភិបាលខេត្ត ថ្លែងថា ផ្អែកតាមស្ថានភាពនៃការវិវឌ្ឍនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ សូមស្នើដល់អាជ្ញាធរក្រុង​ស្រុក​ទាំងអស់ ជាពិសេសអាជ្ញាធរស្រុកចំការលើ ពង្រឹងគោល​ជំហរ​នៃការអនុវត្តភារកិច្ចសំខាន់ៗ ៧ចំណុច មានដូចខាងក្រោម៖

ទី១.ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការ «៣ការពា ៣កុំ » ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ។

ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារឲ្យបានត្រឹមត្រូវ និងសូមបន្តត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក ។

ទី៣.មន្ទីរសុខាភិបាល និងការិយាល័យប្រតិបត្តិស្រុក ត្រូវខិតខំ ធ្វើយ៉ាងណឲ្យយន្តការ នៃការព្យាបាលជម្ងឺនៅតាមផ្ទះ ជាពិសេស  ត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជម្ងឺឲ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាលជម្ងឺ ឲ្យបានលឿនជាងមុន ។

ទី.៤.ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះ ជនខិលខូចទាំងឡាយ ដែលគេចវែសពីការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំង ជនមិនគោរពតាមវិធានសុខាភិបាល ផងដែរ ។

ទី៥.ត្រូវបន្តការគ្រប់គ្រងចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត ។

ទី៦.ជំរុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហានិភ័យ ។

ទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល ។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក ។ យើងធ្វើបែបនេះ ដើម្បី បញ្ជៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត បញ្ជាក់ថា ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលឧបករណ៍ Rapid Test នឹងមិនប្រើធ្វើតេស្តលើប្រជាពលរដ្ឋទៀតនោះទេ។ អ្នកដែលសង្ស័យជំងឺកូវីដ ត្រូវតែមកយកសំណាក នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយយកទៅពិនិត្យ នៅរាជធានីភ្នំពេញ។

សម្រាប់ស្រុកស្ទឹងត្រង់វិញ លោកអភិបាលខេត្ត បានណែនាំឲ្យអភិបាលរងស្រុក ទទួលបន្ទុកតាមឃុំនីមួយៗ ពេលដែល​មានជំងឺកូវីដផ្ទុះឡើង អភិបាលរងស្រុក ត្រូវចុះទៅតំបន់ ដែលផ្ទុះ ដូចជា នៅឃុំទួលសំបួរ និងឃុំទួលព្រះឃ្លាំង។ ជាមួយនោះ មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងយកធ្វើជាកន្លែងប្រមូលសំណាកពីប្រជាពលរដ្ឋ ដែលសង្ស័យថា មានជំងឺកូវីដ១៩។ជាមួយ​នោះ អាជ្ញាធរគ្រប់ស្រុកទាំងអស់ ត្រូវតែតាមដានពលករចំណូលស្រុក ដើម្បីទប់ស្កាត់ជំងឺកូវីដបំលែង ដែលតា៕ ចាន់ ថេត​

Picture

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture