ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកុងតឺន័រ បុកបង្គោលភ្លើង ក្រឡាប់ទូកុងន័រ សង្កត់តៃកុងឡាន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំ​ពេញ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង រេចង្កូត ជ្រុលទៅបុកបង្គោលភ្លើង​បំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រលំអស់ ១ដើម ស្រាប់តែអ្នកបើកបរបានលោតចេញចុះពីរថយន្តចៃដន្យ ទូ​កុងតឺន័រ ដែលនៅលើរថយន្ដក្រឡាប់ធ្លាក់សង្កត់តៃកុងរថយន្ត ខ្ទេចសាច់…

ភ្នំ​ពេញ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង រេចង្កូត ជ្រុលទៅបុកបង្គោលភ្លើង​បំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រលំអស់ ១ដើម ស្រាប់តែអ្នកបើកបរបានលោតចេញចុះពីរថយន្តចៃដន្យ ទូ​កុងតឺន័រ ដែលនៅលើរថយន្ដក្រឡាប់ធ្លាក់សង្កត់តៃកុងរថយន្ត ខ្ទេចសាច់ បណ្តាល​ឲ្យ​បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នឹកស្មានមិនដល់នោះ បានកើតឡើង នៅវេលាម៉ោង៨យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅជិតស្ថានីយទូរទស្សន៍ហង្សមាស ផ្លូវថៃហ្គ័រ ក្នុង​សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ 

សពជនរងគ្រោះ បើតាមសមត្ថកិច្ច រកឃើញអត្តសញ្ញាណប័ណ្ណ នៅជាប់ខ្លួនជនរងគ្រោះ មានឈ្មោះ គិត ចំរើន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរអ្នកបើករថយន្ត មានស្រុកកំណើត នៅភូមិអំពិល ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ 

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើករថយន្តសណ្តោងកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ក្រហម អូសកន្ទុយរ៉ឺម៉ក មានពាក់ស្លាកលេខ ភ្នំពេញ 4A 0484 ធ្វើដំណើរតាម​បណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅ ពីត្បូង ទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុ មិនដឹងថា រថយន្ដ មានបញ្ហាអ្វីនោះទេ ក៏ស្រាប់តែរថយន្ត បានរេចង្កូត ទៅខាងឆ្វេងដៃ ជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម ហើយ​រថយន្ត បានរេចង្កូតទៅខាងស្តាំវិញ ចូលទៅដីឡូត៍ប្រជាពលរដ្ឋ បុកនឹងដើមពុទ្រា បាក់អស់ ១ដើម ហើយតៃកុងរថយន្ដ អស់ម្ចាស់ការបញ្ជាចង្កូតរថយន្ត ក៏បានលោតចុះពីលើរថយន្ត​មកក្រោម តែចៃដន្យ ពេលលោតចុះ ស្រាប់តែទូកុងតឺន័រ ​ដែលនៅលើរថយន្ដ បានធ្លាក់ពីលើកន្ទុយរ៉ឺម៉ក សង្កត់លើជនរងគ្រោះ ដែលជាតៃកុងរថយន្ដ បែកសាច់ខ្ទេចខ្ទី ដូចសាច់ចិញ្ច្រាំ ស្លា.ប់​យ៉ាងអាណោចអាធ័ម នៅកណ្តាលផ្លូវតែម្តង​។

បន្ទាប់ពីហេតុការណ៍កើតរួចហើយ ​កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញ​ចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានទំនាក់ទំនង​រកសាច់ញាតិរបស់សពជនរងគ្រោះផងដែរ​។ 

​​សមត្ថកិច្ចក៏បានប្រគល់សពជនឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត ត្រូវសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅ ការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ៕ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ