សង្ស័យសង្សាររំលោភរួចសម្លាប់ចោលនៅក្នុងចម្ការ
ខេត្តសៀមរាប ៖ សពនារីម្នាក់ត្រូវបានគេប្រទះនៅក្នុងព្រៃសល់តែគ្រោងឆ្នឹងក្បាល រួចរាយការណ៍ឲ្យសមត្ថកិច្ចអាវុធហត្ថស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីយកទៅពិនិត្យ…
ខេត្តសៀមរាប ៖ សពនារីម្នាក់ត្រូវបានគេប្រទះនៅក្នុងព្រៃសល់តែគ្រោងឆ្នឹងក្បាល រួចរាយការណ៍ឲ្យសមត្ថកិច្ចអាវុធហត្ថស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីយកទៅពិនិត្យ…
ខេត្តសៀមរាប ៖ សពនារីម្នាក់ត្រូវបានគេប្រទះនៅក្នុងព្រៃសល់តែគ្រោងឆ្នឹងក្បាល រួចរាយការណ៍ឲ្យសមត្ថកិច្ចអាវុធហត្ថស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីយកទៅពិនិត្យ និងធ្វើកោសល្យវិច្ឆ័យ ដោយដាក់ការសន្និដ្ឋានជាជំហានដំបូងថា ត្រូវសង្សាររំលោភហើយសម្លាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ ហួន វុន អាយុ៤១ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅបច្ចុប្បន្នភូមិខ្នាសង្គ្រាម ឃុំបាឡាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រទះឃើញសាកសពនារីរងគ្រោះម្នាក់នៅចំណុចក្នុងភូមិសាស្ត្រភ្នំរុន ភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីម៉ោង៩ និង៣០នាទីព្រឹក ថ្ងែទី៤ ខែមីនា ឆ្នាំ២០១៦ថា ខណៈពេលដែលគាត់បានទៅធ្វើចម្ការបានរយៈពេល៣ថ្ងៃ ។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានប្រាប់«កោះសន្តិភាព»ថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីខ្មោចស្លាប់ក្នុងព្រៃនៅសល់តែគ្រោងឆ្អឹង ទើបកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងបច្ចេកទេសវិទ្យាសាស្ត្រ បានចុះទៅដល់កន្លែងកើតហេតុ រួចត្រួតពិនិត្យទៅលើសាកសពឃើញមានសល់លោហៈធាតុពណ៌លឿង(កងដៃ)ចំនួន៧កង មានខ្សែចង្កេះប្រាក់ចំនួន១ ឆ្អឹងលលាដ៍ក្បាល ។
លោកបញ្ជាក់ថា បន្ទាប់ពីពលរដ្ឋបានប្រទះឃើញសាកសពនារីរងគ្រោះមិនស្គាល់សាវតានៅក្នុងព្រៃ ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវគេសម្លាប់ចោលជាច្រើនថ្ងៃមកហើយ ដោយនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ ចំណែកឆ្អឹងសាកសព និងរបស់របរសព ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ។ បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយលើ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ កំពុងធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ជនដៃដល់ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ