ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាស្នើថៃជួយសម្រួលវិស័យពាណិជ្ជកម្ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានស្នើ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កាត់បន្ថយបែបបទឯកសារមិនចាំបាច់ ក្នុងការពន្លឿនបញ្ហាការកកស្ទះទំនិញ តាមច្រកព្រំដែនឲ្យបានលឿន និងងាយស្រួលជាងមុន ។…

រាជធានីភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា បានស្នើ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កាត់បន្ថយបែបបទឯកសារមិនចាំបាច់ ក្នុងការពន្លឿនបញ្ហាការកកស្ទះទំនិញ តាមច្រកព្រំដែនឲ្យបានលឿន និងងាយស្រួលជាងមុន ។ ទី ២ ស្នើជួយពន្លឿនការបើកច្រកព្រំដែនអន្តរជាតិសេដ្ឋកិច្ចស្ទឹងបត់-ណងអៀន ដើម្បីឲ្យការផ្ទេរចរាចរទៅផ្លូវផ្សេងទៀតកាន់តែមានភាពងាយស្រួល និងទី ៣ ជួយសម្រួលការនាំចូល និងការនាំចេញផលិតផលកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសពន្លឿនការចរចា និងអនុម័តឯកសារភូតគាមអនាម័យ (SPS – Sanitary and Phytosanitary) ជាដើមនោះ ។

លោក សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសថៃ បានលើកសំណើនេះទៅលោក ជូរិន ឡាក់សាណាវីសិត (Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ។ ជាការឆ្លើយតបភាគីសន្យាថា នឹងពាំនាំនូវសំណើនេះទៅកាន់នាយករដ្ឋមន្រ្តីធ្វើការពិនិត្យ និងសម្រេចឲ្យបានឆាប់រហ័សដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទំាងពីរនិងបានស្នើកម្ពុជាជួយផ្សព្វផ្សាយអំពីផលិតផលថៃជាង ២២០ មុននៅលើគេហទំព័រ របស់ក្រសួងពាណិជ្ជកម្មថៃឈ្មោះ  klangthai.com ផងដែរ ។

លោក ជូរិន ឡាក់សាណាវីសិត ដែលធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ផងនោះ បានចែករំលែកពីបទពិសោធន៍ទេសចរណ៍នេះជាមួយលោក សុខ សុក្រឹត្យា ផងដែលោក ជូរិន ឡាក់សាណាវីសិត បានបង្ហាញពីការចំណាប់អារម្មណ៍មកលើសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជា ដែលសម្បូរបែប ផ្នែកវប្បធម៌ បេតិកភណ្ឌ និងធនធានធម្មជាតិ ក្នុងការស្រូបទាញវិនិយោគិនបរទេស មកវិនិយោគលើសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ឲ្យស្របទៅនឹងនិន្នាការទេសចរក្នុងអំឡុង ប្រក្រតីភាព នៃគន្លងថ្មីទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ