ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ព្រំដែន​! ក្រុម​​តា​លី​បង់​រាំង​ខ្ទប់​មិន​ឲ្យ​ពលរ​ដ្ឋ​​អា​ហ្វ​ហ្គា​នី​ស្ថាន​ភៀសខ្លួន​ចេញ

2 ឆ្នាំ មុន

នៅ​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន មនុស្ស​ច្រើន​ពាន់​នាក់​ដែល​មានការ​ខ្វះខាត ប៉ុនប៉ង​ក្នុង​មួយ​ថ្ងៃ​ៗ​រត់​ភៀសខ្លួន​ចេញ ពី​ភាព​ក្រខ្សត់​អត់ឃ្លាន​ និង​វិបត្តិ​មនុស្សធម៌ ដោយ​

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ នៅ​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន មនុស្ស​ច្រើន​ពាន់​នាក់​ដែល​មានការ​ខ្វះខាត ប៉ុនប៉ង​ក្នុង​មួយ​ថ្ងៃ​ៗ​រត់​ភៀសខ្លួន​ចេញ ពី​ភាព​ក្រខ្សត់​អត់ឃ្លាន​ និង​វិបត្តិ​មនុស្សធម៌ ដោយ​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ប៉ា​គី​ស្ថាន​។ ប៉ុន្តែ​របប​ថ្មី​តា​លី​បង់ បដិសេធ​មិន​ឲ្យ​ពួក​គេ​ចេញ ដោយ​ស្នើ​ឲ្យ​ស្ថិត​នៅ​ដើម្បី​រួម​គ្នា​កសាង​ប្រទេស​ឡើង​វិញ​។

ចាប់តាំងពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មក​ហើយ កង​ឆ្មាំំ​ព្រំដែន​តា​លី​បង់ បដិសេធ​មិន​ឲ្យ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ចង់​ចាកចេញ​ទៅ​កាន់​ប៉ា​គី​ស្ថាន​និង​គ្មាន​ទិដ្ឋាការ ឆ្លងកាត់​ព្រំដែន​ចូល​ទឹកដី​ប៉ា​គី​ស្ថាន​ឡើយ​។ ក្នុង​១​ថ្ងៃ​ៗ​មាន​មនុស្ស​ពី​៨.០០០​ទៅ​៩.០០០​នាក់ សាកល្បង​ឆ្លងកាត់​ព្រំដែន ដោយ​គ្មាន​លិខិត​ស្នាម​អ្វី តែ​ត្រូវ​រុញច្រាន​ឲ្យ​បក​ក្រោយ​វិញ​។ ពួក​តា​លី​បង់​ក៏​ប៉ុនប៉ង​ដែរ​ឲ្យ​មានការ​ចេញចូល​ដោយ​ស្របច្បាប់ និង​ចៀសវាង​មិន​ឲ្យ​មានការ​រត់​ចេញពី​ប្រទេស ពិសេស​ដោយ​ខ្លាច​បាត់បង់​កម្លាំង​រស់​របស់​ប្រទេស សម្រាប់​ជួយ​កសាង​ឡើង​វិញ​។ ពួក​ឆ្មាំ​ព្រំដែន​តា​លី​បង់​និយាយ​ថា នេះ​ជា​ប្រទេស​លោក​អ្នក លោក​អ្នក​មិន​ត្រូវ​ចាកចេញ​ឡើយ​។

លោក​NOOR MOHAMMAD SAEED ជា​អ្នក​ទទួលខុសត្រូវ​តា​លី​បង់​ម្នាក់​នៃ​ខេត្ត​កាន់​ដា​ហារ អះអាង​ប្រាប់​AFP​ថា អេ​មី​រ៉ាត់​អ៊ិ​ស្លា​ម​អា​ហ្វ​ហ្គា​នី​ស្ថាន ស្នើ​ដល់​បណ្ដា​គ្រួសារ​កុំ​ចាក​ចេញពី​ប្រទេស ព្រោះ​ថាបើ​ធ្វើ​ដូច្នេះ​ពួក​គេ​មិន​គោរព​វប្បធម៌​អា​ហ្វ​ហ្គា​នី​ស្ថាន​។

សេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​ស្ទះ​មួយ​ផ្នែក ចាប់តាំងពី​ការ​វិល​ត្រឡប់ មក​កាន់​អំណាច​វិញ​របស់​ពួក​តា​លី​បង់ ពី​ពាក់កណ្ដាល​ខែសីហា​មក​។ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ច្រើន​បាន​បាត់បង់​ការងារ ហើយ​១​ភាគ​៣​នៃ​ប្រជាជន​កំពុង​រង​ការ​គំរាមកំហែង​ដោយ​គ្រោះ​ទុរ្ភិក្ស នេះ​បើ​តាម​អ​.​ស​.​ប​។

មុន​វិបត្តិ​កូ​វី​ដ​និង​ការ​ដណ្ដើម​អំណាច​បាន​របស់​ពួក​តា​លី​បង់ ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន​ត្រូវ​បាន​បើកចំហ សម្រាប់​ការ​ចេញចូល​របស់​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រមាណ​ជា​២០.០០០​នាក់ ក្នុង​មួយ​ថ្ងៃ​ៗ​។ ត្រូវ​បិទ​ក្រោយ​ពួក​តា​លី​បង់​ដណ្ដើម​យក​បាន​កាលពី​ពាក់​កណ្ដាល​ខែកក្កដា ប៉ុស្តិ៍​ព្រំដែន​SPIN BOLDAK ត្រូវ​បាន​បើក​ឡើង​វិញ​កាលពី​ខែសីហា ដោយសារ​ការ​ចរចា​រវាង​ពួក​តា​លី​បង់​និង​ប៉ា​គី​ស្ថាន ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​ចាប់តាំងពី​យូរ​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ