ឆាបឆេះរថយន្ដដឹកសាំង របស់ក្រុមហ៊ុនកម្ពុជាតេលា
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ មានអគ្គីភ័យឆាបឆេះរថយន្ដដឹកសាំងរបស់ក្រុមហ៊ុនតេលាមួយគ្រឿង
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ មានអគ្គីភ័យឆាបឆេះរថយន្ដដឹកសាំងរបស់ក្រុមហ៊ុនតេលាមួយគ្រឿង
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ មានអគ្គីភ័យឆាបឆេះរថយន្ដដឹកសាំងរបស់ក្រុមហ៊ុនតេលាមួយគ្រឿង ស្ថិតក្នុងភូមិត្រពាំងសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដមួយគ្រឿងដែលអ្នកបើកបរបើកមកឈប់នៅមុខផ្ទះរបស់គាត់នោះ បានឆេះហើយខូចខាតអស់ប្រហែល៦០ភាគរយ តែបើតាមទំនងគឺប្រហែលឆ្លងចរន្ដអគ្គិសនីក្នុងរថយន្ដ រួចបណ្ដាលឱ្យឆេះកង់ ហើយរាលដល់ស៊ីទែនសាំងខូចអស់បីប្រឡោះ និងបុកទ្វារផ្ទះអស់បីផ្ទាំងដែរ តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដក់អាយុជីវិតរបស់មនុស្សឡើយ ។
ក្នុងហេតុការណ៍នោះដែរ ប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះបានជួយដងទឹកពន្លត់ តែមិនរលត់ ក្រោយមកគេមានឃើញរថយន្ដនៅក្នុងហេតុការណ៍មានរថយន្ដពន្លត់អគ្គីភ័យមកជួយអន្ដរាគមន៍ តាមបណ្ដាស្ថាប័នផ្សេងគ្នាសរុប៥គ្រឿងទើបរលត់ ។ តាមសម្ដីរបស់ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នោះបានបន្ថែមថា សំណាងហើយដែលរថយន្ដអត់មានសាំង កុំអីច្បាស់ជាអន្ដរាយធំ ដល់អ្នករស់នៅម្ដុំនោះមិនខាន ៕
ចែករំលែកព័តមាននេះ