ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​យកដៃ​ទាញ​ខ្សែភ្លើង​កង្ហារ ចំ​មុខដំណ​ឆក់​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តកណ្តាល​៖ បុរស​ម្នាក់​ផឹក​ស្រវឹងរ​ពិស​ដៃ​លូក​ទៅ​ទាញ​ខ្សែភ្លើង​កង្ហារ​កំពុង​ដោត​ភ្លើង​កាន់​ចំ​មុខតំណ​បណ្តាល​ឲ្យ​ឆក់​ស្លា.ប់​ភ្លាម​ៗ ។ ហេតុការណ៍​ឆក់​មនុស្ស​ស្លា.ប់​បុរស​រូប​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​០៣ ខែមីនា

ខេត្តកណ្តាល​៖  បុរស​ម្នាក់​ផឹក​ស្រវឹងរ​ពិស​ដៃ​លូក​ទៅ​ទាញ​ខ្សែភ្លើង​កង្ហារ​កំពុង​ដោត​ភ្លើង​កាន់​ចំ​មុខតំណ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ ។ ហេតុការណ៍​ឆក់​មនុស្ស​ស្លាប់​បុរស​រូប​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​០៣ ខែមីនា វេលា​ម៉ោង​២០​និង​៤០​នាទី​យប់ នៅ​ក្រោមផ្ទះ​ឈ្មោះ ដាង ស៊ា​ម ស្ថិត​ក្នុងភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង ស្រុក​លើក​ដែក ។

ជន​រង​គ្រោះ​ឈ្មោះ ប្រុង នាង ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស្រា​នៅ​មុខ​ផ្ទះ​ឈ្មោះ ដាង ស៊ា​ម ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ មាន​គ្នា​ចំនួន​៤​នាក់ ។ ប្រភព​បន្ត​ថា លុះដល់​ម៉ោង​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​យក​គ្រែ​ចូល​ក្រោមផ្ទះ ពេល​នោះ​ស្រាប់តែ​ជន​រង​គ្រោះ​បាន​លូកដៃ​ទាញ​ខ្សែភ្លើង​កង្ហារ​ដែល​កំពុង​ដោត​ភ្លើង កាន់​ចំ​មុខតំណ​ក៏​បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែ​ម្តង ។

ក្រោយ​កើតហេតុ នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ អាជ្ញាធរ​ភូមិ ឃុំ គ្រូពេទ្យ​ចុះ​ពិនិត្យ​សព ។ បន្ទាប់​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ក្នុង​ករណី​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕