ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះទាំងផ្ទះឆេះទាំងមនុស្ស សមត្ថកិច្ចកំពុងស៊ើប​បន្ត​​លើ​​​ករណី​នេះ!

3 ឆ្នាំ មុន

ស្រុកព្រៃនប់៖ ស្ត្រីជាម្តាយ​មានជំងឺប្រចាំកាយ ហើយក្រោយពេលដែលខឹងជាមួយកូនក៏បាន​យកសាំងដុតផ្ទះ ​រហូត​ឆេះ​ដល់​ខ្លួន​ឯងស្លា.ប់យ៉ាងអាណោចអាធ័មបំផុត ​ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង​កាលពីម៉ោង០៧យប់ថ្ងៃទី៣០ កញ្ញា នៅ​ថ្ងៃ​ទី​៣០ ​កញ្ញា ​ស្ថិត​នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា…

ស្រុកព្រៃនប់៖ ស្ត្រីជាម្តាយ​មានជំងឺប្រចាំកាយ ហើយក្រោយពេលដែលខឹងជាមួយកូនក៏បាន​យកសាំងដុតផ្ទះ ​រហូត​ឆេះ​ដល់​ខ្លួន​ឯងស្លា.ប់យ៉ាងអាណោចអាធ័មបំផុត ​ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង​កាលពីម៉ោង០៧យប់ថ្ងៃទី៣០ កញ្ញា នៅ​ថ្ងៃ​ទី​៣០ ​កញ្ញា ​ស្ថិត​នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ប៉ុន្តែទោះបីជាយ៉ាង​ណា ករណីនេះសមត្ថកិច្ច​កំពុង​ដុតដៃដុត​ជើង​​ ដើម្បីស្រាវជ្រាវបន្ត ។


ប្រភពពីកន្លែងកើតហេតុឱ្យ​ដឹងថា ​​​ស្ត្រីរងគ្រោះខាងលើ ឈ្មោះ កែវ ពៅ ​អាយុ៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​/​ឃុំ កើតហេតុ​​ ។ ហើយ​ផ្ទះ​ដែលឆេះ​​សង់​ពី​ឈើ​ប្រក់ស័ង្កសីទំហំទទឹង៤,៥​ម៉ែត្រ បណ្តោយ១០​ម៉ែត្រ ជា​កម្ម​សិទ្ធិរបស់ជនរងគ្រោះ ។ ចំពោះ​មូលហេតុ​ត្រូវ​សមត្ថ​កិច្ច​ដឹងប​ឋមថា ដោយសារ​ខឹង​កូន​រួមទាំង​តូច​ចិត្ត​ខ្លួនឯងមាន​ជំងឺ​ប្រចាំ​កាយផង ​។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ លី ក្បក ភេទ​ប្រុស អាយុ ២៨​ឆ្នាំ (ត្រូវជា​កូនបង្កើត​ស្ត្រី​ជន​រង​គ្រោះ​) បាន​បញ្ជាក់​ថា ម្តាយ​របស់​គាត់​មាន​ជំងឺរ៉ាំ​រ៉ៃ​​​យូរឆ្នាំមកហើយ ហើយ​តែងតែ​ខឹង​ឈ្លោះ​ជា​មួយ​គាត់ជានិច្ច ។ កូនបន្តថា នៅមុន​ពេល​កើតហេតុ គាត់​បាន​ទៅ​ប្រាប់​ឪពុក​គាត់​នៅផ្ទះ​ផ្សេង​គ្នា​ថា ម្តាយ​ខ្លួន​មាន​សាំង​និង​បាន​យក​សំបកកេស​ចូល​បន្ទប់ គ្រាន់តែ​ប្រាប់​រួច ស្រាប់តែ​ប្រពន្ធ​គាត់​ទូរស័ព្ទ​មក​ប្រាប់​ គាត់ថា ​ម្តាយ​បាន​ដុត​ផ្ទះ​គាត់​ឆេះ​ហើយ ពេល​គាត់​មក​ដល់​ក៏​ផ្ទះ​ឆេះ ​រួមទាំងគាត់នៅក្នុងបន្ទប់ និងសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង ។

​បច្ចុប្បន្ន កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​ដោយ​លោក​អធិការ​ផ្ទាល់​កំពុង​ស្រា​ជ្រាវ​បន្ត​ ។

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ