ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលធៀបនឹងលុយ ៩ ប្រទេស !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដំបូងនៃខែតុលានេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១ ខែតុលា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដំបូងនៃខែតុលានេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨២ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៧២៥ រៀល លក់ចេញ៤៧៧២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៥៥ រៀល លក់ចេញ ២៩៨៥ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៣៤ រៀល លក់ចេញ ៦៤០ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៦៤ រៀល លក់ចេញ ៣៧០១ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៤៥ រៀល លក់ចេញ ៣៤៨ រៀល ។

សម្រាប់ថ្ងៃនេះផងដែរ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០០៥ រៀល លក់ចេញ ៣០៣៥ រៀល ខណៈដែល ១ បាតថៃ ទិញចូល ១២១ រៀល លក់ចេញ ១២៣ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ