ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សំណាង និង​ព្រំ វី ជួប​កីឡាករ​ថៃ​ថ្ងៃខានស្អែក​មួយ​ណា​សម្រេច​គោលដៅ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា​រុងរឿង ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃអាទិត្យ​ទី​៦ មីនា ខានស្អែក​នេះ

រាជធានី​ភ្នំពេញ ៖ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា​រុងរឿង ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃអាទិត្យ​ទី​៦ មីនា ខានស្អែក​នេះ ចំណែក​ព្រំ វី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ រុងរឿង​ឡេ​ក ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

ឡុ​ង សំណាង ប្រកួត​បាន​១៥​ដង ឈ្នះ​១០​ដង ចាញ់​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​២​ដង ។ រីឯ​ហ្វា​រុងរឿង ស​.​ដាន​ឆ័​យ ធ្លាប់​ប្រកួត​បាន​៦០​ដង ឈ្នះ​៤០​ដង ចាញ់​១៧​ដង និង​ស្មើ​៣​ដង ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ ឡុ​ង សំណាង ប្រហែលជា​គ្មាន​សំណាង​ដូច​ឈ្មោះ​ឡើយ​ពេល​ជួប​កីឡាករ​ថៃ​ដែល​ជា​ជើង​ខ្លាំង​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ច្រើន​ជាង​ដាច់​ឆ្ងាយ​បែប​នេះ ។ ទោះបី​យ៉ាងណា ឡុ​ង សំណាង បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទប់ទល់​តាម​រយៈ​ការ​ប្រឹង​ហ្វឹកហាត់​ទាំង​បច្ចេកទេស​វាយ និង​បង្កើន​ថាមពល​កម្លាំង​តាម​រយៈ​ការ​រត់​មិន​ហ៊ាន​ធ្វេសប្រហែស​ឡើយ​។ ដូច្នេះ​កីឡាករ​ថៃ​បើ​ចង់​យកឈ្នះ​លើ​គេ គឺ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ។

 ចំណែក​ព្រំ វី ដែល​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​បាន​៦១​ដង ឈ្នះ​៤០​ដង ចាញ់​១៨​ដង និង​ស្មើ​៣​ដង មក​ជួប​កីឡាករ​ថៃ​ដែល​ធ្លាប់​ប្រកួត​បាន​៨១​ដង ឈ្នះ​៦០​ដង ចាញ់​១៨​ដង និង​ស្មើ​៣​ដងនោះ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ដោយសារ​កីឡាករ​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ។ ទោះបី​យ៉ាងណា អ្នក​និយម​តាមដាន​ការ​ប្រកួត​ប្រដាល់​ភាគច្រើន​មិនសូវ​ទុកចិត្ត​សមត្ថភាព​កីឡាករ​កម្ពុជា​ប៉ុន្មាន​ទេ ដោយសារ ព្រំ វិ មួយ​រយៈ​ចុង​ក្រោយ​នេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន ម្យ៉ាង​កីឡាករ​ថៃ​ភាគច្រើន​ដែល​គេ​បញ្ជូន​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​កម្រ​ស្ពាយ​បរាជ័យ​ត្រឡប់​ទៅ​វិញ​ណាស់ ។ 

នៅ​លើ​សង្វៀន​ដដែល ក្រៅពី​គូ​អន្តរជាតិ​ក៏​មាន​គូ​មិត្តភាព​ដែល​ជា​សមាសភាព​កីឡាករ​ខ្លាំង​នៅ​ក្នុងស្រុក​ផង​ដែរ​ដូច​ជា កីឡាករ សា​រឿ​ន ទិ​ត្យ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ស៊ិ​ន រាជ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ អ៊ុ​ល បេង មក​ពី​ក្លិប​អប់រំ​កាយ​និង​កីឡា​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ ធន់ ចាន់​នី មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ អេ លី​ត​ភក្តី មក​ពី​ក្លិប​កង​អង្គរក្ស ប្រកួត​ជាមួយ​កីឡាករ សៅ សេង​ហុង មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ម៉ា​ន់ ជុ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សាន ឡាក់​ហា​យ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ៕