ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​សួន​វត្ត​បទុម ដោយសារ​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​មាន​គ្នា​១០​នាក់ បាន​ជិះ​ម៉ូតូ​៥​គ្រឿង ហើយ​ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​ប្រដាប់​ដោយ​ដាវ​កាំបិត​គ្រប់​ដៃ ជិះ​ដេញ​តាម​កា​.​ប់​ក្រុម​ក្មេង​ទំនើង​ដែល​ជិះ​៥​ម៉ូតូ​នោះ ធ្វើ​ឲ្យ​

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​មាន​គ្នា​១០​នាក់ បាន​ជិះ​ម៉ូតូ​៥​គ្រឿង ហើយ​ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​ប្រដាប់​ដោយ​ដាវ​កាំបិត​គ្រប់​ដៃ ជិះ​ដេញ​តាម​កា​.​ប់​ក្រុម​ក្មេង​ទំនើង​ដែល​ជិះ​៥​ម៉ូតូ​នោះ ធ្វើ​ឲ្យ​ភ័យ​ស្លន់ស្លោ​រត់​ចោល​ម៉ូតូ​អស់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​សួនច្បារ​វត្ត​បទុម​វ​តី ផ្លូវ​សុធារស ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ គឺ​ជំងឺ​កូ​វី​ដ​១៩ កំពុង​រីក​រាលដាល​ខ្លាំង មិន​ថា​តែ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​នានា ។ ជាមួយ​គ្នា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ដាក់​ចេញ​នូវ​បំរាម​ជា​ច្រើន ក៏​ដូច​ជា​ហាមឃាត់​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​ច្រើន​លើស​ពី​១៥​នាក់ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នោះ ។

ប្រជាពលរដ្ឋ​បន្ត​ថា ប៉ុន្តែ​ងាក​មក​មើល​នៅ​តាម​សួនច្បារ​វត្ត​បទុម​វ​តី​វិញ ក្រុម​ក្មេង​ទំនើង​ទាំងប្រុស​ទាំងស្រី​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​តាម​រទេះ​លក់​ទឹក​ពពាក់ពពូន​គ្នា​យ៉ាងច្រើន​កុះករ ដោយ​មិន​ខ្លាចរអា​ល​ពី​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ និង​តែង​បង្ក​ហិ​.​ង្សា​វាយតប់​គ្នា​សឹងតែ​រាល់​យប់​ទៀត​ផង បង្ក​ឱ្យ​ភាព​អនាធិបតេយ្យ និង អសន្តិសុខ​មែនទែន នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​នេះ ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ជាក់ស្ដែង​នៅ​យប់​កើតហេតុ​នេះ​ដែរ មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង មាន​គ្នា​ជាង​១០​នាក់​ជិះ​ប្រសាច​ពេញ​ផ្លូវ ហើយ​ក៏​មក​ឈប់​ពពាក់ពពូន​គ្នា​នៅ​សួនច្បារ​វត្ត​បទុម​វ​តី សូ​ម្បី​តែ​ម៉ាស​ក៏​មិន​ពាក់​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ក្រុម​ក្មេង​ទំនើង​ទាំង​៥​ម៉ូតូ​នោះ កំពុង​ឈប់​ជជែក​គ្នា​លេង ក៏​លេច​ចេញ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ច្រើន​គ្រឿង​មាន​គ្នា​ជា​ច្រើន​ម្នាក់ ប្រដាប់​ដោយ​ដាវ និង​កាំបិតប៉័ងតោ​គ្រប់​ដៃ បាន​មក​ដេញ​វាយ និង​កា​.​ប់​លើ​ក្រុម​យុវជន​នោះ បណ្តាល​ឲ្យ​ភ័យ​ស្លន់ស្លោ​រត់​ចោល​ម៉ូតូ​អស់​តែ​ម្តង ហើយ​ក៏​ត្រូវ​ក្រុម​ជន​បង្ក​បាន​នាំ​គ្នា​ព្រួត​វាយ និង​កា​.​ប់​ម៉ូតូ​របស់​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បែក​កុង​ទ័​រ និង​ក្បាំង​ម៉ូតូ​រង​ការ​ខូចខាត ចំណែក​ម្ចាស់​ម៉ូតូ និង​បក្សពួក​មិន​មាន​រង​របួស​ទេ ។ បន្ទាប់​ពី​បង្កហេតុ​រួច ក្រុម​ជន​បង្ក​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ ដោយ​យក​ការ​វាយតប់​គ្នា​ធ្វើ​ជា​រឿង​សប្បាយ និង​បាន​បន្ថែម​ល្បឿន​ម៉ូតូ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ។

ក្រោយ​ពេល​កើតហេតុ ក្រុម​ក្មេង​ទំនើង​រង​គ្រោះ មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ និង​បាន​គ្នា​ជិះ​ចេញ​ទៅ​បាត់​ស្រមោល​អស់​ដូច​គ្នា​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ