រាជធានីនភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងនៅមុននេះបន្តិចថា នៅព្រឹកថ្ងៃទី៤ មីនា ២០១៦ កម្លាំងនគរបាលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ ដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យនិងឆែកឆេររកឯកសារការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសដែលមករស់នៅកម្ពុជាដោយខុសច្បាប់ ស្ថិតនៅផ្លូវលេខ២៩២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
ប្រភពបានបន្តថា ក្នុងប្រតិបត្តិការចុះឆែកឆេរដើម្បីរកជនបរទេសដែលមករស់នៅក្នុងកម្ពុជាដោយខុសច្បាប់ តំបន់ខាងលើនេះជនបរទេសភាគច្រើនជាជនជាតិវៀតណាមតែម្តង ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ