ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ប៉ូលិស​ក្រសួងមហាផ្ទៃ និង​បក្ខពួក​សរុប​០៤​នាក់​ទៅ​តុលាការ ករណី​វាយ​ពលរដ្ឋ ជំរិត​ទារប្រាក់

2 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ទាំង​បួន​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ចុះ​ឃាត់ខ្លួន​បាន ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ដឹកឈើ​ចំនួន ៩​សន្លឹក​យក​មក​ធ្វើ​ផ្ទះ ត្រូវ​បាន​ក្រុម​ជន​ស​ង្ស័​ត​ខាងលើ ជំរិត​ទារប្រាក់…

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ទាំង​បួន​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ចុះ​ឃាត់ខ្លួន​បាន ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ដឹកឈើ​ចំនួន ៩​សន្លឹក​យក​មក​ធ្វើ​ផ្ទះ ត្រូវ​បាន​ក្រុម​ជន​ស​ង្ស័​ត​ខាងលើ ជំរិត​ទារប្រាក់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ដោយ​អស់លោក​ប៉ូ​លី​ស​សេដ្ឋកិច្ច​ក្រសួង បាន​យក​អាវុធ​ខ្លី វាយ​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បែក​ឈាម និង​វាយ​ទាត់​ធាក់ ទៅ​លើ​ជន​រង​គ្រោះ​ថែម​ទៀត ។

លោក​ឧត្តមសេនីយ៍ត្រី ទិ​ត សំណាង ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ថា កម្លាំង​របស់​លោក កំពុង​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ ទៅ​កាន់​សាលាតំបូង​ខេត្ត នៅ​រសៀល​ថ្ងៃនេះ ។

លោក​ឧត្តមសេនីយ៍ត្រី ទិ​ត សំណាង បន្ត​ថា កម្លាំង​ជំនាញ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ កាលពី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ដោយ​មានការ​សម្របសម្រួល​ពី​លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ឈ្មោះ ធី ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ថា ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់ បន្ទាប់​ពី​ជំរិត​ទារប្រាក់​ពី​ជន​រង​គ្រោះ​ដែល​ដឹកឈើ​បន្តិចបន្តួច​មិន​បាន ក៏​បាន​បង្ក​អំពើ​ហិង្សា​វាយដំ​ទៅ​លើ​រូប​គាត់ កាល​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ ។

លោកស្នងការ​រង បន្ថែម​ថា ជនសង្ស័យ​ទាំង​៤​នាក់ ទី​១.​ឈ្មោះ អ៊ុ​ច សុខ​រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ទី​២.​ឈ្មោះ កែវ រី​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​លេខ​២០ ផ្លូវ ៦១៤​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​២ គឺជា​ប៉ូ​លី​ស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ជា​ជន​ដៃដល់ វាយ​ពលរដ្ឋ​ដឹកឈើ​ក្តា​ធ្វើ​ផ្ទះ ។ ទី​៣,​ឈ្មោះ លេង ថេ​ត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​អ្នក​សារព័ត៌មាន​(​ញូ​វេហា​) រស់នៅ​ភូមិ​គន្លង​ខ្ទីង ឃុំ​ឈើទាល ស្រុក​សណ្តាន់ និង​ទី​៤,​ឈ្មោះ វ៉ា​ន់ លាង​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ រស់នៅ​ភូមិ​អូរ​ពក​សាមគ្គី ឃុំ​ឈើទាល ស្រុក​សណ្តាន់ ឈ្មោះ លេង ថេ​ង នឹង​ឈ្មោះ វ៉ា​ន់ លាង​ហេង គឺជា​អ្នក​នាំ​ផ្លូវ​ប៉ូ​លី​ស​សេដ្ឋកិច្ច​ក្រ​សូ​ង​ខាងលើ​ដើរ​រក​លុយ អ្នក​ទាំង​៤​ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ធំ​នៅ​ថ្ងៃនេះ ក្រោយ​ការ​សាកសួរ​រួច ។

ពាក់ព័ន្ធ​ករណី​ខាងលើ មហាជន​បាន​សំណូមពរ​ដល់​ក្រ​សូ​ង​មហាផ្ទៃ សូម​លោក​មេត្តា​ដាក់​វិន័យ​ឲ្យ​បាន​តឹង​រឹង​បំផុត ចំពោះ​អស់លោក​ប៉ូ​លី​ស​សេដ្ឋកិច្ច​ក្រសួង​មួយ​ចំនួន ដែល​បាន​ដាក់​ឲ្យ​មក​ប្រចាំការ នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពួក​គេ​ទាំងនោះ គ្មាន​ធ្វើ​ការងារ​អ្វី ក្រៅពី​បើករថយន្ត​ដើរ​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ ដែល​ដឹកអុស ដឹ​ឈើ ដឹក​គ្រាក់​បន្តិចបន្តួច ទាំង​យប់​ទាំង​ថ្ងៃ​នោះ​ឡើយ ពួក​គាត់​មិន​ដែល​ឃើញ​អស់លោក​ទាំងនោះ ធ្វើ​ការងារ​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​សង្គម​ម្តងណា​នោះ​ទេ ក្រៅពី​ធ្វើ​បាន​ប្រជាពលរដ្ឋ ជាក់ស្តែង​ដូច​ជា​ករណី​ខាងលើ​នេះ ក្រោយ​ពី​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​មិន​បាន ពួក​គេ​ហ៊ាន​យក​កាំភ្លើងខ្លី​វាយ​ក្បាល​ពលរដ្ឋ និង​វាយដំ ទាត់​ធាក់​ពលរដ្ឋ​ដូច​សត្វ​ធាតុ អ៊ីចឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ