ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចម្រាញ់មាសនៅអូរខ្វាយ ខេត្តមណ្ឌលគិរី នាំមាស ៣៥៥ គីឡូទៅបន្សុទ្ធនៅប្រទេសអូស្ត្រាលី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Renaissance Minerals ដែលកំពុងវិនិយោគលើការចម្រាញ់រ៉ែមាសនៅក្នុងតំបន់អូរខ្វាយ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននាំចេញមាសចំនួន ៣៤…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Renaissance Minerals ដែលកំពុងវិនិយោគលើការចម្រាញ់រ៉ែមាសនៅក្នុងតំបន់អូរខ្វាយ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននាំចេញមាសចំនួន ៣៤ ដុំ ស្មើប្រមាណ ៣៥៥ គីឡូក្រាម ចេញពីប្រទេសកម្ពុជាយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេសអូស្ត្រី ។ 

ក្រុមហ៊ុន Renaissance Minerals របស់ប្រទេសអូស្រ្តាលីនេះ បានចាប់ផ្តើមឧស្សាហកម្មចម្រាញ់រ៉ែមាសជាលើកដំបូងរបស់កម្ពុជាកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នំា ២០២១ ក្នុងតំបន់អូរខ្វាយ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៧ កញ្ញាឆ្នាំ ២០២១ នេះ  ក្រុមហ៊ុន  Renaissance Minerals បានចម្រាញ់រ៉ែមាសបានចំនួន ៤៨ ដុំ ស្មើនឹងទម្ងន់ ៥៥៥ គីឡូក្រាម ។

លោកអគ្គនាយកបានបញ្ជាក់ថា «យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមហ៊ុន Renaissance Minerals  បានបំពេញបែបទតាមនីតីវិធីគយ ដោយបាននាំចេញដុំមាសចំនួន ៩ ជើង ស្មើនឹង ៣៤ ដុំ ដែលមានទម្ងន់ ៣៥៥ គីឡូក្រាម ដើម្បីយកទៅបន្សុតជាមាសទឹក ៩៩,៩៩ ភាគរយនៅប្រទេសអូស្ត្រាលី ហើយចំពោះការបង់សួយសារវិញ គិតត្រឹមថ្ងៃនេះក្រុមហ៊ុនបានបង់ជូនរដ្ឋបានជាង ៥១ ម៉ឺនដុល្លារអាមេរិក» ។

ក្រសួងរ៉ែ និងថាពលរំពឹងថា ការផលិតរ៉ែមាសជាលក្ខណៈឧស្សាហកម្មនៅតំបន់អូរខ្វាយនេះនឹងផ្តល់ចំណូលដុល ១៨០ លានដុល្លារអាមេរិកក្នុងមួយឆ្នំា ហើយនៅក្នុងចំណូលដុលនេះចំណូលថវិកាជាតិបានពីសួយសារនិងកាតព្វកិច្ចផ្សេងៗ នឹងបានប្រមាណ ៤០ លានដុល្លារអាមេរិកក្នុងមួយឆ្នំាៗ ។ ប្រាក់ចំណូលនេះនិងយកទៅប្រើប្រាស់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិ ។

អគ្គនាយកដ្ឋានធនធានរ៉ែថា មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន ៧ បានទទួលអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែមាស និងចំនួន ២៦ ទៀត បានទទួលអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ