ចុះឆែកឆេរទីតាំងលក់សម្លៀកបំពាក់យីហោ KH Export
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងដឹកនាំសម្របសម្រួលដោយ តំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះឆែកឆេរទីតាំងលក់សម្លៀកបំពាក់ហាងយីហោ kh export ដែលត្រូវម្ចាស់ក្រុមហ៊ុននៅសហរដ្ឋអាមេរិក the nouth west ប្តឹងទៅតុលាការខេត្តសៀមរាប តាមរយៈមេធាវី h b s law មកពីភ្នំពេញ ចោទពីបទរំលោភកម្ម សិទ្ធិបញ្ញា។
ហេតុការណ៍ដែលសមត្ថកិច្ចឆែកឆេរនេះធ្វើឡើងនៅវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយ ដង្គំក្រុង សៀមរាប។ លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឱ្យដឹងថា ការឆែកទីតាំងខាងលើនេះ គឺធ្វើទៅតាមបណ្តឹងរបស់ក្រុមហ៊ុនឈ្មោះ the nouth west ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ដែលបានប្តឹងតាមរយៈក្រុមហ៊ុនមេធាវីឈ្មោះHBSlaw មានទីតាំងនៅក្រុងភ្នំពេញហើយបានប្តឹងមកតុលាការខេត្តសៀមរាប តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ក្រោមបទចោទប្រកាន់ក្លែងបន្លំម៉ាក។
លោកបន្តថា ក្នុងការឆែកឆេរនេះសមត្ថកិច្ចបានរកឃើញអាវរងារដៃវែងចំនួន១៤៤និងមួកចំនួន៨។លោកបញ្ជាក់ទៀតថា ចំពោះទំនិញនៅក្នុងទីតាំងខាងលើដែលបានរកឃើញនោះសមត្ថកិច្ចនៅមិនទាន់ចាត់វិធានការនោះទេ ដោយឱ្យម្ចាស់រក្សាទុក និងហាមមិនឱ្យលក់ដូរបន្ត។
មូលហេតុ ខាងក្រុមហ៊ុន the nouth west នៅអាមេរិកមិនទាន់បានឆ្លើយតាមទូរសព្ទ័មកវិញថា សាខានៅសៀមរាប និងភ្នំពេញមានច្បាប់ឬអត់នោះទេ ប្រសិនបើគ្មានច្បាប់នឹងបង្ក្រាបទាំងពីរសាខា។ ពីព្រោះសាខានៅសៀមរាប ឆ្លើយថាទំនិញទាំងនេះគឺទទួលពីសាខាក្រុងភ្នំពេញ។
គួរបញ្ជាក់ផងដែរថា កម្លាំងការិយាល័យនគរបាលបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត កំពុងរង់ចាំការឆ្លើយតបពីក្រុមហ៊ុន nouth west នៅសហរដ្ឋអាមេរិក ដើម្បីបន្តចំណាត់ការបន្ថែមទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ