ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​ស្រី​២​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្ទាវ​ស្រី​២​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា​តាម​ដងផ្លូវ​ផ្អើល​អ្នកដំណើរ ត្រូវ​បាន​កម្លាំង​នគ​បាល​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៦​ត្រង់​

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្ទាវ​ស្រី​២​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា​តាម​ដងផ្លូវ​ផ្អើល​អ្នកដំណើរ ត្រូវ​បាន​កម្លាំង​នគ​បាល​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៦​ត្រង់​ចំណុច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។កម្លាំង​នគ​បាល​ខេត្ត​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ក្មេង​ស្ទាវ​ស្រី​២ ក្រុម​ដែល​ត្រូវ​ឃាត់ខ្លួន​៤​នាក់​គឺ​មាន​ក្មេង​ស្រី​១​ក្រុម​មានឈ្មោះ ម៉ា​រ៉ា អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​/​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរិ​សោភ័ណ​និង​បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​មាន​គ្នា​៣​ទៅ​៤​នាក់​ បាន​ជិះ​ធ្វើ​សកម្មភាព​ដេញ​វាយ និង​ដេញ​ធាក់​ទៅ​ក្មេង​ស្រី​១​ក្រុម​ទៀត​ឈ្មោះ លុ​ច ស្រី​ណេ​រ អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ និង​បក្ខពួក​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​១​គ្រឿង​។

ដែល​ធ្វើ​សកម្មភាព​ដេញ​វ៉ៃ និង​ដេញ​ធាក់​គឺ​ពី​ចំណុច​ផ្សា​រាត្រី​តាម​ដងផ្លូវ​រហូត​ដល់​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ឃាត់ខ្លួន​បាន​ម​៤​នាក់ និង​ម៉ូតូ​២​គ្រឿង​។ កម្លាំង​នគ​បាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ក្មេង​ស្ទាវ​ស្រី​៤​នាក់​ដែល​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើការ​អប់រំ​ណែនាំ​។​លុះ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៦​បាន​ឲ្យ​ឪពុក​ម្តាយ​ធ្វើ​កិច្ចសន្យា​ណែនាំ​ព្រមទាំង​អប់រំ​បន្ត​បើ​មាន​ថ្ងៃក្រោយ​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​៕