ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ពាម​រក៍ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​រង្វង់​មូល​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ រង្វង់​មូល​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ដែល​កាលពី​មុនគេ​សង្កេត​ឃើញ​ថា មាន​អាជីវករ​ជា​ច្រើន​បាន​នាំ​គ្នា មក​លក់ដូរ​នៅ​លើចិញ្ចើម ថ្នល់

ខេត្តព្រៃវែង ៖ រង្វង់​មូល​ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ដែល​កាលពី​មុនគេ​សង្កេត​ឃើញ​ថា មាន​អាជីវករ​ជា​ច្រើន​បាន​នាំ​គ្នា មក​លក់ដូរ​នៅ​លើចិញ្ចើម ថ្នល់ បណ្តាល​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ និង​ឧស្សាហ៍​មានការ​កកស្ទះ​ចរាចរ​ជា​ញឹកញាប់ ជា​ពិសេស​នៅ​ពេល​ដែល​មាន​រថយន្ត​តាក់ស៊ី​បើក​មក​ឈប់​ទិញ​នំចំណី ឬ​ឈប់​សាង​ម៉ូយ​ឲ្យ​គ្នា​នោះ​។ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់ និង​ទប់ស្កាត់​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​តទៅ​ទៀត​នោះ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៣ ខែ​មិ​នា លោក ភុ​ន សម្ផស្ស អភិបាលស្រុក​ស្តីទី បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច ចុះ​ទៅ​ធ្វើការ​រៀបចំ​ក្រុម​អាជីវករ ដែល​លក់​នៅ​តាម​ចិញ្ចើមថ្នល់​ទាំងនោះ ឲ្យ​ពួក​គាត់​នាំ​គ្នា​រើ​តូប​និង​ឥ​វ៉ា​ន់​របស់​ខ្លួន រំកិល​ខិត​ទៅ​ក្រោយ​វិញ​ប្រវែង ជាង​២​ម៉ែត្រ និង​ធ្វើការ​កំណត់​ខ្សែបន្ទាត់​អោយ​ពួក​គាត់​មិន​ឲ្យ​មានការ​លូត​ទៅ​មុខ​តទៅ​ទៀត​ឡើយ​។

លោក ភុ​ន សម្ផស្ស បាន​ឲ​ក​យ​ដឹង​ថា មុន​ពេល​ចុះ​ទៅ​រៀបចំ​១​ថ្ងៃ លោក​បានអោយ​ខាង​អាជ្ញាធរ​ឃុំ ចុះ​ទៅ​ជូនដំណឹង​ដល់​ក្រុម​អាជីវករ​ទាំងនោះ​ជា​មុន​រួច​ទៅ​ហើយ ពួក​គាត់​ក៏​សុខចិត្ត​រើ​ទៅ​ក្រោយ​វិញ ដោយ​គ្មាន​ការ​ជំទាស់​អ្វី​ទេ គឺ​គ្រាន់តែ​សំណូមពរ​មក​ស្រុក​វិញ​ថា បើ​អោយ​ខិត​ទៅ​ក្រោយ គឺ​អោយ​ខិត​ទាំងអស់​គ្នា មិន​ត្រូវ​ខិត​មួយ​អត់​មួយ​នោះ​ទេវា​មិន​យុត្តិធម៌ ព្រោះ​អ្នក​នៅ​ខាងក្រោយ​លក់​មិន​ដាច់​ដូច​អ្នក​ខាង​មុខ​ទេ​។​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ទីប្រជុំជន​អ្នក​លឿង​វិញ បាន​លើក​ឡើង​ថា ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​មិនមែន​ទើបតែ​ជា​លើក​ទី​១​នោះ​ទេ គឺ​វា​ច្រើន​លើក​ច្រើន​សារ​ណាស់​ទៅ ហើយ ប៉ុន្តែ​មិន​ដែល​ឃើញ​បាន​ប្រសើរ​អ្វី​នោះ​ទេ ព្រោះ​ក្រុម​អាជីវករ​ទាំងនោះ​ប្រៀប​ដូច​ចក អ​ញ្ចឹ​ង ពី​ព្រឹក​កៀរ​ទៅ​ខាង ល្ងាច​ឡើង​មក​ដល់​វិញ​ដដែល​។

ហើយ​ការ​រៀបចំ​លើក​នេះ គេ​សំណូមពរ​សុំ​ឲ្យ​អ​ជ្ញា​ធរ ទប់ស្កាត់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​អាជីវករ​ទាំងនោះ​រុលចូល​មក​លើ​ចិញ្ចើមថ្នល់​វិញ ព្រោះ​រញ៉េរញ៉ៃ​ខ្លាំង​ណាស់​។ ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​ខាងលើ​នេះ លោក ភុ​ន សម្ផស្ស បាន​បញ្ជាក់​ថា​លោក​បាន ធ្វើការ​អប់រំ​ណែនាំ​ដល់​ក្រុម​អាជីវករ​ទាំងនោះ​ហើយ និង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ថែម​ទៀត​ផង បើ​ក្នុង​ករណី​មាន​អាជីវករ​ណា​លួច​រំកិល​ចូល​មក​ខាង​មុខ ហួស​គំនូស​ដែល​អនុញ្ញាត កម្លាំង​សមត្ថកិច្ច និង​ចាប់​ប្រមូល​យ​អីវ៉ាន់​របស់​ពួក​គាត់​ទៅ​ទុក និង​ធ្វើការ​ផាកពិន័យ​តែ​ម្តង ហើយ​ដើម្បី​ឲ្យ​ការងារ​នេះ​មាន​ប្រសិទ្ធិ​ភាព លោក​បាន​ចាត់​កម្លាំង​សមត្ថកិច្ច​ចាំ​ពិនិត្យ​មើល​ហើយ​៕