ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប រួមគ្នាជាគោលដៅទិសចរណ៍តែមួយ

1 ខែ មុន
  • កែប

ខេត្តកែប ៖ ខេត្តកែប ដ៏មានសក្តានុពលបានកំពុងព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ ២០២១-២០៣៥ ។ ប៉ុន្តែមានការមើកឃើញថានៅក្នុងបរិបទកូវីដ ១៩ នេះ…

ខេត្តកែប ៖ ខេត្តកែប ដ៏មានសក្តានុពលបានកំពុងព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ ២០២១-២០៣៥ ។ ប៉ុន្តែមានការមើកឃើញថានៅក្នុងបរិបទកូវីដ ១៩ នេះ ការរៀបចំគោលដៅទេសចរណ៍តែមួយចំណុច កន្លែងតែមួយ មិនមែនជាការល្អនោះទេ ។ ការរៀបចំផែនការអភិវឌ្ឍន៍ខេត្តកែបគួរភ្ជាប់ជាមួយខេត្តជាប់សមុទ្រដទៃទៀតរបស់កម្ពុជា មានខេត្តព្រះសីហនុ កំពត និងកោះកុងនោះ ។ 

Picture

លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្របធានលេខាធិការនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែប បានឱ្យដឹងថា ក្នុងការសិក្សារៀបចំផែនការមេនេះ ក្រុមការងារអន្តរក្រសួងក៏បានសិក្សាពីបទពិសោធន៍នៃការអភិវឌ្ឍទីក្រុងទេសចរណ៍របស់ប្រទេសមួយចំនួន ដូចជានៅប្រទេសបារាំងជាដើម ។ លោកបានបន្តថា ក្នុងបរិបទវិបត្តិកូវីដ-១៩ នេះ កម្ពុជាមិនអាចយកគោលដៅតែមួយទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឡើយ ពោលគឺចាំបាច់ទាមទារឱ្យមានការរៀបចំគោលដៅជិតៗគ្នាជាគោលដៅរួមតែមួយ តួយ៉ាងដូចជាតំបន់ឆ្នេរសមុទ្រដែលមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះជាដើម ។

Picture

សេចក្តីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ ២០២១-២០៣៥ បានលើកមកពិភាក្សានៅថ្ងៃទី ២៩ កញ្ញា លោក ថោង ខុន បានលើកឡើងថា ស្ថិតក្នុងដំណាក់កាលនៃវិបត្តិកូវីដនេះ ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែងភាពទាក់ទាញជាមួយប្រទេសជិតខាង ។

«ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែងភាពទាក់ទាញជាមួយប្រទេសជិតខាង» ។

Picture

លោករដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន បានបង្ហាញការគាំទ្រ ហើយបានបន្តថា តាមរយៈសេចក្ដីព្រាងផែនការមេនេះ គឺនឹងប្រែក្លាយទៅគោលដៅទេសចរណ៍ផ្ទះទី ២ ទេសចរណ៍វ័យចំណាស់ ។ លោកថា ប្រជាជនបារាំង ជប៉ុន ចិន ដែលសម្បូរទៅដល់កំណើនមនុស្សចាស់ច្រើននោះ ក៏បានស្វែងរកគោលដៅទេសចរណ៍សុខមាលភាពផងដែរ ដូច្នេះខេត្តកែបត្រូវមានយុទ្ធសាស្ត្រទាក់ទាញទេសចរទាំងនេះ ។

Picture

ជាមួយគ្នានោះ លោក នី ផល្លី ក៏បានបង្ហាញគម្រោងការទាក់ទាញផលិតកម្មភាពយន្ត ក្រុមផលិតករល្បីៗមកចូលរួមថតភាពយន្ត ថតវីដេអូកម្សាន្ត ថត Pre-Wedding ជាដើម ។ លោកថា បើទាញបានផលិតកម្មល្បីមួយ គឺជាជោគជ័យមួយក្នុងការផ្សព្វផ្សព្វ ។

នៅក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបនេះដែរ គឺមានមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ចំនួន ៤ ក្នុងនោះរួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ ប៉ូលតំបន់ប្រជុំកោះ ថែមទាំងនឹងបង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀត ។ សេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ ២០២១-២០៣៥ ត្រូវបានបែងចែកជា ១២ ជំពូក ៕

Picture