ឯណាទៅឋានសួគ៌…
តាមការស្រាវជ្រាវរបស់អ្នកឯកទេសលើបញ្ហាសុខភាពផ្លូវភេទ ដែលជាសាស្ត្រាចារ្យមួយរូបនៅប្រទេសជប៉ុន បានកត់សម្គាល់ថា មនុស្សយើងដល់វ័យចាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ… បើចង់ឱ្យសុខភាពមាំមួនល្អ…មានអាយុយឺនយូរ…
តាមការស្រាវជ្រាវរបស់អ្នកឯកទេសលើបញ្ហាសុខភាពផ្លូវភេទ ដែលជាសាស្ត្រាចារ្យមួយរូបនៅប្រទេសជប៉ុន បានកត់សម្គាល់ថា មនុស្សយើងដល់វ័យចាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ… បើចង់ឱ្យសុខភាពមាំមួនល្អ…មានអាយុយឺនយូរ…
តាមការស្រាវជ្រាវរបស់អ្នកឯកទេសលើបញ្ហាសុខភាពផ្លូវភេទ ដែលជាសាស្ត្រាចារ្យមួយរូបនៅប្រទេសជប៉ុន បានកត់សម្គាល់ថា មនុស្សយើងដល់វ័យចាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ… បើចង់ឱ្យសុខភាពមាំមួនល្អ…មានអាយុយឺនយូរ…មានប្រាជ្ញាឈ្លាសវៃ…លែងភ្លេចមុខ ភ្លេចក្រោយ…ត្រូវចេះរួមភេទមួយសប្តាហ៍ជាមធ្យមឱ្យបាន៣ដង ។
ការសិក្សាបានកត់សម្គាល់ទុកជាឯកសារថា បើព្យាយាមរួមភេទបាន៣ដងក្នុងមួយសប្តាហ៍មែន…ធ្វើឱ្យសរសៃប្រសាទមានរំញោចគ្រប់ពេល…កម្លាំងបេះដូងនៅលោតកន្ត្រាក់ជាធម្មតា…សរសៃឈាមចេញចូលបេះដូងមានដំណើរខ្លាំងមិនស្ទះ…ភ្នែកមិនស្រវាំង…ជាពិសេសប្រដាប់ភេទនៅរក្សាបានទំហំ ដូចយើងហាត់ប្រាណឱ្យវា…រក្សាបានភាពរឹងមាំផ្នែកសាច់ដុំ…អារម្មណ៍ភ្លឺថ្លាគ្រប់ពេល…ឃើញស្រីក្មេង ស្រីស្អាតទ្រាំអត់បាន ។
ចាប់ពីអាយុ៥០ឆ្នាំឡើង តែងមានសំណួរថា «ឯណាទៅឋានសួគ៌» ឬ«ឋានសួគ៌នៅឯណា ?»…មានចម្លើយតបវិញថា «នៅលើថ្ពាល់…លើភ្នែក…លើទ្រូងស្នេហ៍…ទីនេះហើយឋានសួគ៌យើង…ឋានសួគ៌នៅជិតបង្កើយ…ពេលបងចង់ទៅកំសាន្តនៅឋានសួគ៌…បងតេហៅអូនភ្លាម…» មានសំឡេងឆ្លើយតបវិញស្រួយស្រឹបថា «ច៎ ា..! បង…អូនចង់ទៅលេងឋានសួគ៌ជាមួយបងគ្រប់ពេល ដើម្បីបានអាំងប៉ាវធំៗ…» ។ល។
ប៉ុន្តែប្លែកអ្វីទេម្ចាស់ថ្លៃ…មានខ្លាដោយញីឈ្មោលមួយ…ដូចជាដាច់ដាបពេក ប្រហែលមិនបានមើលលទ្ធផលស្រាវជ្រាវរបស់អ្នកឯកទេសផ្នែកសុខភាពផ្លូវភេទទេមើលទៅ…បានស្រីក្មេងស្អាតកំភីងៗម្នាក់សដូចពងមាន់បក…នាំទៅសម្ងំនៅក្រុងបាងកកឱ្យផុតពីអ្នករំខាន…លេងល្បែង២ថ្ងៃបាន១០ដង…វាដូចជាហួសហេតុពេកទេដឹង ?
អត់ឃ្លានឬប្រញាប់ពេក ក៏មិនគួរប្រថុយជាន់ហ្គារដល់២០០គ.មក្នុងមួយម៉ោងដែរ…ទោះផ្លូវក្រាលបេតុងរលោងស្អាតភ្លឹង ក៏មិនគួរប្រថុយពេកដែរ…។ បើលេងម្លឹងៗ…សង្ស័យក្រោយពេលចុះមកដល់ឋានកណ្តាលវិញ ស្រាប់តែឡប់…លែងស្គាល់ប្រពន្ធ ស្គាល់កូន…ដើរស្រែកជេរប្រមាថគេឯង អាឡូអាឡាតាមក្បាលមេក្រូ…ប្រាកដជារកគ្រូមើលមិនជាឡើយ…។ មានអាយុនៅក្មេង ម្ភៃសាមឯណា…ហុកសិបទៅហើយហ្នឹង…សូមផ្តាំទៅលោកប្រធានផងថា…មួយអាទិត្យត្រឹម៣ដងបានហើយ…កុំលេបថ្នាំជ្រុល…កុំលេង២ថ្ងៃ១០ដងបែបនេះប្រយ័ត្នដាច់ខ្យល់លើបង្គង…ប្រយ័ត្នចុះពីឋានសួគ៌មកឋានកណ្តាលមិនរួច…ហេ ! ហេ !
ចែករំលែកព័តមាននេះ